CamNews

កំសាន្ត 

ប៊ីរីយ៉ា ពុំទាន់មានដំណឹងល្អ ក្រោយរៀបការរួច

ភ្នំពេញ៖ តារាសម្ដែងស្រីដ៏ស្រស់សោភា មុខមាត់កាត់ឥណ្ឌាអ្នកនាង តាំង គីមចាំង ហៅ ប៊ីរីយ៉ា ដែលបានរៀបការយ៉ាងត្រឹមត្រូវ ក្នុងទ្រង់ទ្រាយសាមញ្ញមួយ នៅអាគារម៉ុងឌីយ៉ាល់ ជាមួយបុរសអ្នកជំនួយម្នាក់ ត្រូវបានប្រភពព័ត៌មានបង្ហើបថា រហូតមកដល់ពេលនេះ អ្នកទាំងពីរពុំទាន់ទទួលដំណឹងល្អ ក្នុងការមានបុត្រនោះឡើយ ។ ប៊ីរីយា ពុំបានផ្លាស់ប្ដូរលំនៅដ្ឋាន ទៅរស់នៅក្នុងវីឡាស្កឹមស្កៃណាមួយឡើយ គឺនាងនៅរស់នៅក្នុងសង្កាត់អូរឫស្សី២ដដែល ដែលជារឿយៗអ្នកនាងតែងតែធ្វើសក់ ក្នុងហាងមួយនៅផ្លូវឌឿងហែម មួយផងដែរ ។
 
ថ្មីៗនេះមានសារព័ត៌មានមួយចំនួនចុះផ្សាយថា អ្នកនាងត្រៀមសម្រាលកូនក្នុងខែ៩ ខាងមុខនេះហើយ ខណៈដែលអ្នកនាងហាក់បាត់មុខពីសិល្បៈមួយរយៈធំ ក្រោយរៀបការ ពោលគេថា អ្នកនាងសំងំពពោះ និងសម្រាកថែរក្សា កូនក្នុងផ្ទៃ ។ ម្យ៉ាងនាងហាក់នឿយណាយពីសិល្បៈហើយ ។ ផ្ទុយពីដំណឹងខាងលើអ្នកនាង ប៊ីរីយ៉ា បានបង្ហាញមុខ ក្នុងហាងអ៊ុតសក់មួយ នៅម្ដុំផ្សារអូរឫស្សី ជាមួយបងស្រីជីដូនមួយនាង ក្នុងលក្ខណៈជានារីដែលមិនមានកូនឡើយ ។ អ្នកនាងនៅតែមានរាងស្រឡូន ស្រស់សោភា និងកំពុងតែកក់សក់ តែអ្នកនាងមិនបាននិយាយអ្វីឡើយ ក្រៅពីញញឹម ខុសដាច់ពីការចុះផ្សាយថា អ្នកនាងនឹងសម្រាលកូនក្នុងខែ៩ខាងមុខនេះ ។

អ្នកនាង ប៊ីរីយ៉ា ត្រូវបានគេចាត់ទុកអ្នកនាង ក្នុងក្រុមតារាអាថ៌កំបាំង ខណៈព្យាយាមលាក់បាំង រឿងរ៉ាវគ្រប់យ៉ាងពីឆាកជីវិតអ្នកនាង ដែលមិនងាយបង្ហាញ មហាជនដឹងឡើយថា អ្នកនាងរស់នៅបែបណា ឬធ្វើអ្វី ។ ប៊ីរីយ៉ា គួរតែគ្មានអ្វីត្រូវលាក់បាំងឡើយ ព្រោះអ្នកនាងមានស្វាមីត្រឹមត្រូវ ថ្វីត្បិតជីវភាពមិនហ៊ឺហារដូចគេ ក៏គ្មានអ្វីត្រូវខ្មាសអៀនដែរ ព្រោះមិនបានរស់នៅលាក់លៀម ដូចតារាមួយចំនួន ដែលរស់នៅដោយសារគេចិញ្ចឹម និងមានភាពហ៊ីហារ ក្នុងការប្រើប្រាស់លុយមិនល្អ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh