CamNews

ព័ត៌មានអន្តរជាតិ 

លោកស្រី យ៉ីងឡាក់ ប្រកាស នឹងចុះចេញពី តំណែងដើម្បីប្តូរយក សន្តិភាព

បាងកក៖ នាយករដ្ឋមន្រ្តីស្រី ដែលជាប់ជានាយករដ្ឋមន្រ្តីស្រីស្រស់ស្អាត និងក្មេងជាងគេលើ ពិភពលោក លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា បានប្រកាសថា លោកស្រីត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចុះចេញពីតំណែង ប្តូរមកវិញនូវសន្តិភាពសម្រាប់ប្រទេសមួយនេះ។ តែលោកស្រី ក៏បានបដិសេធសំណើលោក ស៊ូថេប មេដឹកនាំក្រុមអ្នកតវ៉ា មកធ្វើជាមេដឹកនាំប្រជាជន ព្រោះវាខុសនឹងរដ្ឋធម្មនុញ្ញ។

យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួ ដែលបានចេញផ្សាយនៅវេលាម៉ោង ១៥ និង៣៣នាទីថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៣ បានឲ្យដឹងថា លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីប្រទេសថៃ បានប្រកាសថា លោកស្រី នឹងចុះចេញពីតំណែង ដើម្បីប្តូរមកវិញនូវសន្តិភាពសម្រាប់ប្រទេសនេះ។

ប៉ុន្តែលោកស្រី បានបដិសេធសំណើ លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំក្រុមអ្នកតវ៉ា ក្នុងការវិលមក កាន់អំណាច ដើម្បីដឹកនាំប្រជាជន ព្រោះវាមិនត្រូវ តាមរដ្ឋធម្មនុញ្ញ។


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social thailand ព័ត៌មានអន្តរជាតិ