ភ្នំពេញ៖ គូស្នេហ៍របស់តារាសម្តែង រូបស្អាត កញ្ញា គង់ ច័ន្ទស្រីមុំ គឺ ភិក្ខុ គឹម សីហា បាន សម្រេចចិត្ត សាងផ្នួស ជាសង្ឃនៅក្នុងវត្តបទុម ក្នុងរយៈពេលខ្លីមួយ ក្នុងបំណងចង់បួសសង គុណអ្នកមានគុណទាំងទ្វេ។
ជួបសម្ភាសន៍ជាមួយ តារាសម្តែងរូបស្អាតវ័យក្មេង កញ្ញា គង់ ច័ន្ទស្រីមុំ បានប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤នេះថា ក្រុមគ្រួសារនិង ភិក្ខុ គឹម សីហា បានសម្រេចចិត្តរៀបចំពិធីបំបួស កាលពីថ្ងៃទី៨ ខែកញ្ញា ម្សិលមិញ នៅវត្តបទុម ក្នុងបំណងចង់សងគុណ អ្នកមានគុណទាំងពីរ ដោយការបួសនេះ មានរយៈពេលប្រមាណ កន្លះ ខែ តែប៉ុណ្ណោះ។
កញ្ញារូបស្រស់សោភារូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ជាទូទៅសម្រាប់កូនប្រុស ស្ទើរតែគ្រប់គ្នា នៅពេលដែលធំពេញវ័យហើយ ភាគច្រើនតែងតែបួសសងគុណ ម្តាយឪពុកជារឿងធម្មតា ហើយស្របពេលនេះ ភិក្ខុ សីហា ក៏បានឆ្លៀតពេលនេះ បួសសងគុណ អ្នកមានគុណក្នុងរយៈ ពេលបុណ្យភ្ជុំបិណ្ឌ តែម្តងទៅ ”។
ស្រីមុំ បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ការបួស ឫក៏ពិធីអ្វីមួយមិនមែនចេះ តែនឹកឃើញធ្វើ ភ្លាមៗទេ ការបួសរបស់ ភិក្ខុ សីហា គឺធ្វើឡើងតាមសង្ឃដីកា របស់សម្តេចសង្ឃ ដោយ តម្រូវ ឲ្យបួស នៅមុនពេលបុណ្យភ្ជុំ ព្រោះជាថ្ងៃល្អសម្រាប់ភិក្ខុ និងគ្រួសារផងដែរ ហើយសម្រាប់ កាលបរិច្ឆេទ ក្នុងការលាចាកសិក្ខាបទ គឺធ្វើឡើងក្រោយបញ្ចប់ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕