ព័ត៌មានកីឡា៖ ខ្សែការពារ Liverpool រងការឈឺចាប់ជាខ្លាំង ក្រោយពីត្រូវ FA ផ្អាកជើងប្រកួតដល់ទៅ ៣ ប្រកួត ពីបទប្រើអំពើហិង្សាដាក់កីឡាករ អ្នកចាំទី Man United ។ ជាការបន្ធូអារម្មណ៍កីឡាករបានសម្រេច បង្ហោះរូបភាព ថ្លុកកម្លែង លើបណ្ដាញទំនាក់ទំនង Instagram ដើម្បីកាត់ស្រ្ដេះ ។
Martin Skrtel ដែលជាខ្សែការពាររបស់ Liverpool ហើយត្រូវឈរជើង មួយរយៈពីក្រុម បានរំសាយអារម្មណ៍ជាមួយការ បង្ហោះរូបភាពត្លុកកំប្លែង ជាច្រើនលើផ្ទាំង Instagram បន្ទាប់ពី FA បានសម្រេចចិត្ដ ផ្អាកជើងប្រកួត ប្រកួតរបស់គាត់ ដល់ទៅ បី ប្រកួត ដែលប៉ះជាមួយ Arsenal, Newcastle និង ប្រកួតក្នុងវគ្គ FA Cup ប៉ះជាមួយ Blackburn ។
កីឡាករវ័យ ៣០ របស់ Liverpool ម្នាក់នេះ បានសម្ដែងឥរិយាបថ ដ៏គួរឲ្យអាណិត និង ទទួចថា ហេតុការណ៍ដែលបានកើតឡើងនេាះ មិនមែនជាចេតនារបស់គាត់ទេ ពោល គឺជាការហេតុការណ៍ដោយចៃដន្យតែប៉ុណ្ណោះ ប៉ុន្ដែជាការឆ្លើយតបរបស់ FA មិនបានយល់ដូច្នោះទេ ដោយពួកគេគិតទៅលើតែអ្វីដែលគេបាន ឃើញថា កីឡាករ បានជាន់ ជើងរបស់ អ្នកចាំទី Man United មែន ។
ដោយ៖ អឿ អ៊ុយ
ប្រភព ៖ http://metro.co.uk/