CamNews

ប្លែកៗ 

គួរអោយអាណិត វ័យ​១៤ ឆ្នាំ ដុះសាច់លើជើង ធំដូចជើងដំរី

ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍  ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានប្លែក
បរទេស បានអោយដឹងថា ក្មេងប្រុសវ័យ ១៤ ឆ្នាំម្នាក់ត្រូវបានរកអោយឃើញថា មានការវិវត្តន៍
សរីរាង្គខុសពីក្មេងៗដទៃ ពោលគឺ គេមានប្រអប់ជើងធំដូចដំរីអញ្ជឹងដែរ។

គួរបញ្ជាក់ផងដែរថា ក្មេងបុ្រសដ៏គួរអោយអាណិតវ័យ ១៤ ឆ្នាំនេះ មានឈ្មោះថា Meng Weixin
មកពី Nongshan, Guangxi Zhuang ភាគខាងត្បូង​ ប្រទេសចិន។ លើសពីនេះទៅទៀត បើយោ
ងតាមសម្តីរបស់ឪពុករបស់គេ   ដែលមានឈ្មោះ  Meng Zhaoguang បានអោយដឹងថា ប្រអប់
ជើងរបស់គេមានការវិវត្តន៍ កាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ  តែពួកគេមានអាចជូយអ្វីនោះ
ទេ    ក៏ដោយសារតែជីវភាពក្រុមគ្រួសារទ័លក្រ  សឹងតែមិនគ្រប់នឹងទទួលទានអាហារប្រចាំថ្ងៃ
ផងនោះ  តើពួកគាត់មានថវិកាឯណាមកមើលជម្ងឺកូន    ក៏ដូចជាធ្វើការវះកាត់នូវជម្ងឺដ៏កម្រមួយ
នេះចេញបាន។

ដោយឡែក  បន្ទាប់ពីមានការចុះផ្សាយ  ទាក់ទិនទៅនឹងក្មេងបុ្រសវ័យ ១៤ ឆ្នាំនេះ ក៏មានការបរិ
ច្ចាកជាថវិកាមកពីគ្រប់ទិសទី ពីសំណាក់សប្បុរសជន ចូលរួមចំណែកក្នុងការព្យាបាលជម្ងឺដ៏កម្រ
មួយនេះ។ ទន្ទឹមនឺងពេលនេះ បើយោងតាមសម្តីលោកវេជ្ជបណ្ឌិត Tang Yujin បានអោយដឹងថា
ជម្ងឺនេះ ជាជម្ងឺដ៏កម្រម៉្យាងដែលអោយឈ្មោះថា  neurofibroma ពោលគឺវាគឺជាជម្ងឺដុះសាច់តែម្តង
ហើយយើងនឹងព្យាយាមអោយអស់ពីលទ្ធភាពក្នុងការព្យាបាល Weixin អោយទាល់តែបាន៕

ដោយ ៖ ពិសី
ប្រភព ៖ Happening


Tags: international news strange entertainment