ព័ត៌មានកីឡា៖ ហេតុការណ៍ដ៏ហួសចិត្ដស្ទើតែមិនគួរឲ្យជឿមួយបានកើតឡើងខណៈ ពេលថ្នាក់ដឹកនាំក្រុម Arsenal កំពុងតែក្រពុលមុខនឹងមើលឃើញក្រុមរបស់ខ្លួនត្រូវ ដៃគូរក្រុមម្ចាស់ផ្ទះ Southampton បោកផ្ដួលយ៉ាងសាហាវឃោឃៅ ស្រាប់តែលេចចេញយុវជនម្នាក់មកឈសំកាំងពីមុខ ធ្វើឲ្យ Arsene Wenger កាន់តែក្ដៅក្រហាយ ។
អ្នកគាំទ្រវ័យ ២៥ មួយរួប ត្រូវកម្លាំងកងសន្ដិសុខ ចាប់ខ្លួនជាប្រញាប់ ក្រោយពីបានមើលឃើញថា បុរសម្នាក់នេះ មានបំណងចូលទៅអុកឡុក បញ្ចើចឌឺដងដាក់ លោក Arsene Wenger និងជំនួយការបស់គាត់ ខណៈពេលក្រុម Arsenal ត្រូវ Southampton លត់យ៉ាងស្ពឹកមុខ ទៅហើយ។
បង្ហាញពីអារម្មណ៍ពិតរបស់ ថ្នាក់ដឹកនាំ Arsenal បានមានប្រសាសន៍ថា គេគ្រាន់តែជាយុវជនក្មេងម្នាក់ ក្នុងចំនោអ្នកគាំទ្រ Southampton គាត់មិនទៅប្រកាន់ទោសពៃអ្វីឡើយ ហើយគាត់ក៏មិនបានគិតពីអ្វីដែលគាត់បាននិយាយមកកាន់គាត់ដែរ ។
ស្របនិងហេតុការណ៍កើតឡើងដូច្នោះ សមាជិកក្រុម Southampton បាននិយាយថាយុវជនម្នាក់ដែលក្នុងចំនោមអ្នកគាំទ្រ Arsenal ទាំងអស់ បានចូលទៅអង្គុយក្បែអ្នកគាំទ្រ ក្រុមម្ចាស់ផ្ទះ ទើបជាហេតុធ្វើឲ្យ Arsene Wenger យល់ច្រលំថា ជាក្រុមអ្នកគាំទ្រ Southampton ទៅវិញ។
ប៉ុន្ដែសម្រាប់ព័ត៌ជាក់ច្បាស់មិនទាន់បានប្រាប់ឲ្យដឹងនៅឡើយទេ គ្រប់យ៉ាងស្ថិតក្នុងការតាមដានស៊ើបអង្កេតរបស់ប៉ូលីស ពីមូលហេតុដែលបុរបសម្នាក់នេាះហ៊ានធ្វើដូច្នោះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី