CamNews

ព័ត៌មានអន្តរជាតិ 

កំពូលអ្នកប្រល័យ ត្រូវបានគេ បាញ់សម្លាប់ ក្រោយសម្លាប់មនុស្ស យ៉ាងសាហាវ

ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សបម្រើការងារ នៅក្នុងព្រៃ បានអះអាងអោយដឹងថា ពួកគេបានបាញ់ សម្លាប់ខ្លាកំណាច មួយក្បាល បានសម្រេចហើយ ក្រោយពីវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ នៅឯភាគ ខាងលិចប្រទេសឥណ្ឌានេះបើតាមការអោយ ពីគេហទំព័រសារព័ត៌មានប៊ីប៊ីស៊ី ។

គួរបញ្ជាក់ថា អាជ្ញាធរ ក្នុងតំបន់ បានដាក់ឈ្មោះអោយខ្លាកំណាច   មួយក្បាល ខាងលើនេះថា ជាកំ ពូលអ្នកប្រល័យ ឬ "Man-eater" ។ វាគឺជាខ្លាកំណាច និង សាហាវ ជាទីបំផុត ដោយនៅក្នុងនោះ វា បានប្រល័យជីវិតមនុស្ស អស់ជាច្រើននាក់ នៅក្នុងព្រៃ នារដ្ឋ Maharashtra ។

របាយការណ៍ បញ្ជាក់ថា នេះគឺជា បេក្ខភាព សត្វខ្លាកំណាច ក្បាលទី ៣ ហើយ  ដែល ត្រូវបានបាញ់ សម្លាប់ដោយអាជ្ញាធរ ក្នុងស្រុក ក៏ដូចជា ប្រជាពលរដ្ឋនៅក្នុងតំបន់ បើ ចាប់ គិត  តាំងពីឆ្នាំ ២០០៧ ថ្មីនេះ មានការវាយប្រហារ ជាខ្លាំង ពីសំណាក់     ពពួក ខ្លាកំណាច  ដោយ នៅក្នុងនោះ យ៉ាងហោច ណាស់ ជនរងគ្រោះ ១៧ នាក់ បានស្លាប់ ក្នុងអំឡុងឆ្នាំនេះ ។

ក្រោយពីមានចំណាត់ការ ដោយចេញបញ្ជា   អោយ ក្រុមពិសេស ៣ ក្រុម ធ្វើការតាមដាន នឹងរុករក បេក្ខភាព កំពូលអ្នកប្រល័យរូបមក    ជា លទ្ធផល  នៅព្រឹក ថ្ងៃអង្គារ ខ្លាកំណាចមួយក្បាលនេះ ត្រូវ បានបាញ់សម្លាប់ពិតប្រាកដមែន    ។  គួររំឭកថា  កាលពីពេលកន្លងទៅន មនុស្ស ៩ នាក់ ត្រូវបាន សម្លាប់ ក្រោយពីមានការវាយប្រហារ ដោយខ្លាកំណាច​ប្រចាំតំបន់ តែនៅពេលបន្ទាប់មកខ្លាកំណាច ពីរក្បាល ដែលជំនាញ ក្នុងការ វាយលុក និងវាយប្រហារ នោះ ត្រូវបានគេបាញ់សម្លាប់ជាបន្តបន្ទាប់

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា នៅក្នុងប្រទេស ឥណ្ឌា មកទល់នឹងពេលបច្ចុប្បន្នភាព មាន វត្តមានខ្លា ដល់ទៅ ១,៧០០​ ក្បាល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Mumbai India Asia Tiger