បើតាមប្រភពសារព័ត៌មាន ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បត្ត៏ បានអោយដឹងថា
មានបុរសម្នាក់ ត្រូវបានឃាត់ខ្លួនដោយភ្នាក់ងារសន្តិសុខ នៅឯព្រលានយន្តហោះអន្តរជាតិ
នារដ្ឋ San Francisco ដើម្បីធ្វើការឆែកឆេរ ស្របពេលដែលមើលទៅ បុរសម្នាក់នេះដូច
ជាលាក់អាវុធ នៅក្នុងហោប៉ៅរបស់គាត់។
តែអ្វីដែលជារឿងហួសចិត្តនោះគឺថា បុរសម្នាក់នេះមិនបានលាក់អាវុធ ឬក៏អ្វីនៅក្នុងហោប៉ៅនោះទេ តែគឺជាអវយវៈភេទរបស់គាត់ទៅវិញ "លិង្គ" ខណៈពេលដែលគាត់មានវា ហើយបានបំបែកឯតទគ្គ
កម្មពិភពលោក ដែលអោយឈ្មោះថា បុរសមានលិង្គធំជាងគេលើលោក។
បើយោងទៅតាមទស្សនាវដ្តី Rolling Stone ឲ្យដឹងថា Jonah Falcon អាយុ ៤១ ឆ្នាំ មានប្រដាប់ភេទ
ដែលមានទំហំដល់ទៅ 13,5 inch ហើយ គាត់ត្រូវបានចាត់ចូលជាបុរសមានលិង្គធំជាងគេបង្អស់
របស់ពិភពលោក។
គាត់បានកំពុងវិលត្រឡប់ពីទីក្រុង ទៅកាន់ San Francisco ទីក្រុង New York វិញ កាលពីថ្ងៃទី 09
ខែកក្កដា នៅពេលដែលគាត់ត្រូវបានឃាត់ខ្លួន បន្ទាប់ពី ក្រុមភ្នាក់ងារសន្តិសុខបានឃើញវត្ថុពើង
ដែលសំយ៉ុងចុះលើភ្លៅឆ្វេងផ្នែកខាងមុខរបស់គាត់ ដែលទំនងដូចជាកាំភ្លើងខ្លី។
គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះត្រូវបានបំបែកឯតទគ្គកម្មពិភពលោក ស្របពេលដែលគាត់មាន
ប្រដាប់ភេទធំជាងគេបង្អស់លើលោក ពោលគឺចាប់តាំងពីគាត់មានអាយុ 18 ឆ្នាំមកម្ល៉េះ ដែលពេល
នេះ វាទើបតែមានទំហំ 12 inch តែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ wotshappening