CamNews

កំសាន្ត 

ឆាយ វីរៈយុទ្ធ និង សុគន្ធ នីសា ច្រៀង​កំដរការ ​ផ្សាយ​ផ្ទាល់ ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​បិសាច

  ការផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់រវាងក្រុមហ៊ុន Manchester United (បិសាចក្រហម) និងក្រុម Liverpool (ហង្សក្រហម) ក្នុងក្របខណ្ឌ កំពូលក្នុងប្រទេសអង់គ្លេស EPL នៅលើSingha Stadium នៅក្នុងកោះ ពេជ្រ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ នេះ បានធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍ជាថ្មី ដោយសារតែបានការ ច្រៀងកំដរ ដោយតារាចម្រៀង សម័យថ្មី លោក ឆាយ វីរៈយុទ្ធ និង កញ្ញា សុគន្ធ នីសា ។

ការប្រកួតដណ្តើម ចំណាត់ថ្នាក់លេខ៤ រវាងក្រុម Manchester United (បិសាចក្រហម) និងក្រុម Liverpool (ហង្សក្រហម) កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ ក្រុមបិសាចក្រហម បានយកឈ្នះ ក្រុមហង្សក្រហម ២-១ ។ ប៉ុន្តែបរិយាកាស នៅជុំវិញ ការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ កំពូលក្នុងប្រទេសអង់គ្លេស EPL ពុំមានភាព តានតឹងនោះទេ ដោយសារតែបានការច្រៀងកំដរ ដោយបទចម្រៀងពិរោះៗជាច្រើន របស់តារាសចម្រៀង ទាំងពីរ ដួងខាងលើ ។ ក្រៅពីនោះ អ្នកទៅទស្សនាការផ្សាយផ្ទាល់នេះ ក៏បានប្លែកភ្នែក ជាមួយនឹងក្រុមតន្រ្តីពិសេស មកពី ប្រទេសថៃ ផងដែរ ។

Singha Stadium គឺជាព្រឹត្តិការណ៍ជួបជុំទស្សនា ការប្រកួតបាល់ទាត់ដ៏ធំ ដែលអ្នកគាំទ្រកម្ពុជា រាប់ពាន់នាក់ ។ អ្នក ទស្សនាទាំងអស់ បានហ៊ោកញ្ជៀវយ៉ាងកងរំពង ដែលបង្ហាញពីការគាំទ្រដ៏ស្មោះស្ម័គ្រ ចំពោះក្រុម ដែលខ្លួនស្រឡាញ់ នៅមុខអេក្រង់ដ៏ធំ ងាយស្រួល ទស្សនារាល់សកម្មភាព នៅលើទីលានវាលស្មៅ នៃប្រទេសអង់គ្លេស។ អ្នកគាំទ្រនៅ កម្ពុជាទាំងអស់សុទ្ធតែ បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលរបស់ខ្លួនថា Singha Stadium គឺពិតជាកន្លែងអស្ចារ្យបំផុត សម្រាប់ការជួបជុំ ទស្សនា ការប្រកួតបាល់ទាត់ ។

សូមបញ្ជាក់ថា អ្នកចូលរួមក្នុងការទស្សនាការផ្សាយផ្ទាល់នេះ ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនទៀត ដូចជា អាវយឺត Manchester United បាល់ទាត់ Manchester United តុក្កតា Manchester United មួក បន្តោងសោរ SINGHA និង Manchester United ក៏ដូចជា ឆ័ត្រ និងអាវយឺត SINGHA ផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh