CamNews

តារា 

Lady Gaga ត្រៀមចេញអាល់ប៊ុមថ្មី

Lady Gaga មានគំរោងក្នុងការចេញនូវអាល់ប៊ុមថ្មីរបស់គេក្នុងពេលឆាប់ៗនេះដោយគេគ្រប់គ្នាគិត
ថា ៩៩% ភាគរយហើយដែលនាងនឹងដាក់ឈ្មោះអាល់ប៊ុមថ្មីរបស់នាងតាមរូបសាក់ដែលនាងបាន
Tweet កាលពីប៉ុន្មានថ្ងៃមុននេះដែលរូបសាក់នោះសរសេរថា ARTPOP ដែលសាក់បញ្ច្រាស់។

Lady Gaga មិនទាន់នឹងបានប្រាប់ទេថាតើ ARTPOP នេះអាចនឹងជ្រើសជាចំណងជើងអាល់ប៊ុម
ឬយ៉ាងណាប៉ុន្តែសម្រាប់អ្នកគ្រប់គ្នាដែលជាប្រិយមិត្តគាំទ្រគឺពិតជាជឿជាក់ថានាងនឹងជ្រើសរើស
ឈ្មោះនេះដាក់ជាចំណងជើង។ អាល់ប៊ុមនេះអាចនឹងមានចេញផ្សាយក្នុងពេលឆាប់ៗ ឬអាចពន្យា
ដល់២០១៣ ក៏ថាបានមើលតាមស្ថានភាពរវល់របស់នាង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator 


Tags: lady gaga new album