ព័ត៌មានរូបភាព ៖ ជាការពិត កាលបើនិយាយពីគ្រោះធម្មជាតិ ផ្ទុះភ្នំភ្លើងហើយនោះ នៅបណ្តាប្រទេស មួយចំនួន លើសកលលោក ក៏កំពុងតែ ជួបបញ្ហាប្រឈម នឹងគ្រោះមួយនេះ ដោយនៅក្នុងនោះ បើ យើងងាកក្រឡេក មកមើល ទឹកដី តំបន់អាស៊ីវិញ ប្រទេស ឥណ្ឌូនេស៊ី គឺជា ប្រទេសមួយ ដែលមាន បញ្ហាប្រឈមខ្លាំង ជាមួយនឹង គ្រោះថ្នាក់ ផ្ទុះភ្នំភ្លើង ខណៈពេលដែល មួយឆ្នាំៗ មានករណីផ្ទុះភ្នំភ្លើង ជាច្រើនលើកច្រើនសា ។
ទន្ទឹមនឹងនេះ បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន chinadaily ដែល ទើបតែបានចេញផ្សាយ កាលពី វេលាព្រឹក មុននេះ បន្តិចអោយដឹងថា នៅថ្ងៃច័ន្ទ ទី ២០ មករា ឆ្នាំ ២០១៤ ម្សិលមិញនេះ ជាថ្មីម្តងទៀត ភ្នំភ្លើង Sinabung បានផ្ទុះសាជាថ្មី ដោយនៅក្នុងនោះ បាន បណ្តាលអោយ ប្រជនជន រាប់ពាន់ នាក់ ត្រូវបង្ខំចិត្ត ជម្លៀសខ្លួនចេញ ទៅកាន់ទីទួល មានសុខសុវត្តិ ភាព គួររំឭកផងដែរថា បណ្តា រូបភាពខាងក្រោម ត្រូវបានផ្តិតជាប់ ស្តីពី ទិដ្ឋភាពផ្ទុះដ៏រន្ធត់ទាំងស្រុង មើលពីភូមិ Naman Teran ស្រុក Karo ខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Chinadaily