CamNews

ព័ត៌មានអន្តរជាតិ 

Facebook សុំទោស ពីរឿង លុបចោល វីដេអូ មហារីក ដើមទ្រូង ព្រោះ កំហុស បច្ចេកទេស

ព័ត៌មានអន្តរជាតិ ៖ ហ្វេសប៊ុក​បានធ្វើការសុំអភ័យទោស ពាក់ព័ន្ធនឹងការលុបវីដេអូមួយចេញពី បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដែលវីដេអូនោះជាវីដេអូ បង្កើនការយល់ដឹងទៅនឹងមហារីក ដើមទ្រូង ដែលត្រូវបានបង្ហោះឡើងដោយក្រុមសកម្មជន ប្រទេសស្វីស ។ ដើមឡើយ ហ្វេសប៊ុក បញ្ជាក់ឲ្យដឹងថា វីដេអូខាងលើ បំពានស្តង់ដាបច្ចេកទេស និងត្រូវបានលុបចេញពីបណ្តាញសង្គម ។ 


វីដេអូ Cancerfonden ដែលមានជាខ្សែអាថ៍ អមដោយរូបភាពដើមទ្រូងស្ត្រីភេទ ដែលរូបភាពដើម ទ្រូងនោះជាក់ស្តែង គឺមានរូបតំណាងជារង្វង់ពណ៌ផ្កាឈូកបង្ហាញឲ្យដឹងពីការរកឃើញដុំមហារីក មួយដ៏គួរឲ្យសង្ស័យ។ រូបភាពនេះហើយ ត្រូវបានចាត់ទុកថា ជារូបភាព "វាយប្រហារ" ពី platform បណ្តាញសង្គម ។ តាមរយៈសេចក្តីថ្លែងការណ៍ ទៅកាន់សារព័ត៌មានប៊ីប៊ីស៊ី អ្នកនាំពាក្យតំណាង ឲ្យហ្វេសប៊ុក គូសបញ្ជាក់ឲ្យដឹងថា រូបភាពនៃយុទ្ធនាការបញ្ជ្រាបការយល់ដឹងមហារីកដើមទ្រូង ពី ក្រុមសកម្មជន ប្រទេសស្វីស នោះ ត្រូវបាន អនុម័ត សម្រេចថាយល់ព្រមហើយ ។ អ្នកនាំពាក្យ ដដែលបន្តឲ្យដឹងថា ៖ អោយពួកយើងសុំទោស ក្រុមការងារយើងខ្ញុំ ដំណើរការផ្ទាំងផ្សាយ ពាណិជ្ជកម្មរាប់លានផ្ទាំងក្នុងមួយសប្តាហ៍ៗ ខណៈពេលខ្លះ មានការភ័នច្រឡំ ពាក់ព័ន្ធទៅនឹង ការបិទផ្ទាំងនោះដោយគិតថាបានរំលោភបំពានច្បាប់ផ្សាយពាណិជ្ជកម្ម ។ ពិតណាស់ រូបភាព ទាំងនោះ ពិតជាមិនបានរំលោភបំពានច្បាប់យើងខ្ញុំនោះទេ ដូច្នេះ សុំធ្វើការអភ័យទោស សម្រាប់ បញ្ហាបច្ចេកទេសលើកនេះ និងសូមជ្រាបទៅអ្នកផ្សាយពាណិជ្ជកម្មឲ្យដឹងថា ផ្ទាំងរបស់ពួកគេ (វីដេអូ) របស់ពួកគេត្រូវបាន Approved វិញហើយ ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Facebook Int news Unt news