ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុសវ័យ ៣ ឆ្នាំអាមេរិកមួយរូប ត្រូវបានក្រុមអាជ្ញាធរបញ្ជាក់អោយដឹងថា បានបាញ់ឪពុកម្តាយរបស់ខ្លួន អោយរបួសធ្ងន់ ដោយអចេតនា ជាមួយនឹងកាំភ្លើងដៃដែលគេបានប្រទះ ឃើញនៅក្នុងកាបូបដៃ ស្រ្តីជាម្តាយ ។
សេចក្តីរាយការណ៍ ពីទំព័រប៊ីប៊ីស៊ី អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ ដ៏កម្រនិងមិនស្មានដល់មួយនេះ បានកើតឡើង នៅក្នុងបន្ទប់ ម៉ូតែលមួយកន្លែង កាលពីរសៀល ថ្ងៃសៅរ៍កន្លងទៅនេះ ក្នុងរដ្ឋ New Me- xico សហរដ្ឋអាមេរិក ។ ប្រភពដដែលបន្តអោយដឹងថា ជាជាងការលូកចូលក្នុងកាបូបដៃស្រ្តីជាម្តាយរក iPod ក្មេងតូច វ័យ ៣ ឆ្នាំម្នាក់នេះ បានប្រទះឃើញ កាំភ្លើងដៃជំនួសវិញ ។
គ្រាប់កាំភ្លើងតែមួយ បាញ់ចេញពីកាំភ្លើងដៃនោះ បានបាញ់ធ្លាយកំប៉េះគូថ បុរសជាឪពុក និងបន្តបាញ់ ត្រូវដៃស្រ្តីជាម្តាយ ដែលកំពុងតែមានគភ៌ បាន ៨ ខែ ជាសំណាងល្អ ទាំងពីរនាក់ ស្វាមីភរិយា មិនបាន មានការគម្រាមគំហែងហានិភ័យ ដល់អាយុជីវិតនោះទេ ។ យ៉ាងណាមិញ ប្អូនស្រី វ័យ ២ ឆ្នាំ ដែលមាន វត្តមាននៅក្នុងបន្ទប់តែមួយដូចគ្នានោះ ពុំបានទទួលរងរបួស អ្វីនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី