ព័ត៌មានកីឡា៖ Man City កាន់តែបាត់បង់ក្ដីសង្ឃឹមជាខ្លាំងៗឡើង ក្រោយពីត្រូវក្រុមម្ចាស់ផ្ទះ Crystal Palace កាលពីយប់មិញ ផ្ដួលយ៉ាងអាម៉ាស ត្រឹមពិន្ទុ ២-១ ។ មិនត្រឹមតែប៉ុណ្ណោះ តំណែងទី ២ ក្នុងជួរតារាង ក៏ត្រូវ Arsenal ដណ្ដើមយកបានដែរ ។
Crystal Palace បានបើកទ្វារទទួលស្វាគមន៍ភ្ញៀវ Man City បានយ៉ាងល្អ ជាមួយបច្ចេកទេសនៃការលេង របស់ក្រុម ចាប់ពីដើមរហូត ដល់ចប់ ដោយលទ្ធផល ២-១ ។ ទម្រង់លេងរបស់ ក្រុមម្ចាស់ផ្ទះ បានបើកការវាយប្រហា ស៊ី ២ គ្រាប់ផ្ទួនគ្នាដោយកីឡាករ Murray នៅនាទីទី ៣៤ នឹង កីឡាករ Puncheon នៅនាទី ៤៨ ។ ចំណែក ក្រុមភ្ញៀវមានឱកាសរកពិន្ទុ បានតែ ១ គ្រាប់ប៉ុណ្ណោះដោយកីឡាករ Yaya Toure នៅនាទីទី ៧៨ ។
ការបរាជ័យរបស់ Man City ម្ដងនេះពិតជារងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ខណៈដែល ក្រុមក៏ត្រូវបាត់បង់តំណែងទី ២ ក្នុងជួតារាង ហើយធ្លាក់មកលេខរៀងទី ៤ ផងដែរ ។
គូសបញ្ជាក់ផងដែរថា កាលពីអំឡុងពាក់កណ្ដាលខែមករា ក្រុម Man City ធ្លាប់ឡើងកូត ដោយរំកិលខ្លួនឡើងរហូតទាន់ពិន្ទុ Chelsea ដែលឈជើងនៅលំដាប់ថ្នាក់លេខ ១ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមបានសម្រេចធ្វើកម្មវិធី ជប់លៀង អបអរសារទរ ដល់កីឡាករទាំងអស់ ។ ប៉ុន្ដែអស់ជាច្រើនប្រកួត ចាប់ពីពេលនោះមក ក្រុមក៏មិនសូវជាទទួលបានជោគជ័យទៀតនោះ ទេ ពោល ធ្លាក់ទម្រង់លេងស្ទើរតែចាញ់គ្រប់ការប្រកួត តែម្ដង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី