ព័ត៌មានកីឡា៖ ក្រុម Real Madrid បានសម្រេចចិត្ដ ផ្អាកសកម្មភាពសមាជិករបស់ខ្លួនម្នាក់បណ្ដោះអាសន្នសិន ក្រោយពីមានហេតុការណ៍កើតឡើងខុសពីប្រក្រតីដោយក្រុមអ្នកគាំទ្រក្លឹប បានផ្ទុះការមិនពេញចិត្ដ ប្រើអំពើហិង្សា មកលើកីឡាករព្រមទាំងរថយន្ដរបស់ពួកគេទៀតផង ។
រថយន្ដមួយគ្រឿងក្នុងចំនោមរថយន្ដ៣គ្រឿងទៀត បានទទួលរងការបញ្ចេញកំហឹង ពីប្រិមិត្ដអ្នកគាំទ្រក្រុម Real Madrid ខណៈមានការមិនពេញចិត្ដនឹង លទ្ធផលប្រកួតរបស់ Real Madrid ប៉ះជាមួយ Barcelona ត្រឹមពិន្ទុ ២ ទល់នឹង ១ ។ មិនត្រឹមតែមានការវាយប្រហារថយន្ដតែប៉ុណ្ណោះទេ កីឡា ៣ រូបក្នុងចំនោមកីឡាករទាំងអស់ បានរងការជេប្រទិចផ្ដាសារ មិនសំចៃមាត់ឡើយ ។
រថយន្ដដែលមានសភាពទាក់ទាញប៉ុនប៉ង វាយប្រហាជាងគេ ពីប្រិយមិត្ដទាំងនោះគឺជា កម្មសិទ្ធរបស់ កីឡាករ Gareth Bale ។
យោងតាមសេចក្ដីថ្លែងការណ៍ពីក្រុម Real Madrid បានប្រកាសថា សម្រាប់សកម្មភាព និង ជនបង្កហេតុនោះឡើង នឹងត្រូវស្គាល់ច្បាស់ខ្លាំងណាស់ពីក្រុមសន្ដិសុខប្រចាំក្លឹប ។ ហើយគណៈកម្មាធិការ ប្រចាំនៅក្រុម Real Madrid និងចាត់វិធានការតាមច្បាប់ ដើម្បីដោះស្រាយរឿងនេះ ។ ហើយសេចក្ដីសម្រេច បន្ដក្រុមនឹង ធ្វើការផ្អាកសកម្មភាពកីឡាករម្នាក់ក្នុងចំណោមអ្នកទាំង ៣ មិនចាំបាច់ មកហ្វឹកហាត់ក្នុងក្លឹបបណ្ដោះអាសន្ន រហូតដំណោះស្រាយត្រូវបញ្ចប់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ fourfourtwo