ព័ត៌មានកីឡា៖ បន្ទាប់ពីបានទទួលដំណឹងថា កីឡាករខ្សែប្រយុទ្ធវ័យក្មេងក្នុងក្រុមជម្រើសជាតិ Brazil ហើយជាមិត្ដរូបក្រុម ក្នុងទឹកដីអេស្ប៉ាញ ត្រូវគណៈគ្រប់រៀបចំព្រឹត្ដិការណ៍ Copa America ដកបេក្ខភាព មិនឲ្យចូលលេង ៤ ប្រកួតបន្ដ កីឡាករ Messi ពិតជាមានការសោកស្ដាយ និង មិនសប្បាយចិត្ដទាល់តែសោះ ចំពោះលទ្ធផលបែបនេះ ។
Lionel Messi ដែលជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមជម្រើសជាតិអហ្សង់ទីន ហើយត្រូវជាមិត្ដរួមក្រុម Barcelona បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រូបលោក ពិតជាសោកស្ដាយនឹងលទ្ធផលបង្ហាញរបស់ មិត្ដភក្ដិខ្លាំងណាស់ ជាពិសេសជម្រើសជាតិ Brazil ដែលបាត់បង់ខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់។ Neymar គឺជាកីឡាករ ខ្សែប្រយុទ្ធដែលមានភាពរហ័សរហូន នឹង បច្ចេកទេសល្អបំផុតប្រចាំក្រុម មិនគួណារត្រូវបាត់បង់ពីក្រុមទាល់តែសោះ។
ឆ្លងកាត់បទពិសោធន៍ធ្លាប់ចូលរួមប្រកួតជាមួយគ្នា Messi ពិតជាស្គាល់ច្បាស់ណាថា ខ្សែប្រយុទ្ធរូបនេះ ពិតមានមានសមត្ថភាពយ៉ាងណានោះ ។ ប៉ុន្ដែសម្រាប់ ហេតុការណ៍ដែលគួឲ្យសោកស្ដាយក្នុងព្រឹត្ដិការណ៍ Copa America ដូចគ្នា Neymar បានប៉ះទង្គិចជាមួយកីឡាករ ជម្រើសជាតិ Colombia ដោយមានចេតនាទាត់បាល់ បំបុកកីឡាករ បន្ទាប់ពីលទ្ធផលប្រកួតបានបង្ហាញ Brazil ចាញ់ Colombia ១-០។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ financialexpress