ភ្នំពេញ៖ ពិធីការិនី ជើងចាស់ អ្នកនាងយុគ ចិន្តា នៅថ្ងៃទី១១ ខែកញ្ញា នេះ បានដឹកនាំសិល្បករ-សិល្បការិនី ជាច្រើនរូបទៅដាក់បិណ្ឌ នៅវត្តសំរោងអណ្តែង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅថ្ងៃបិណ្ឌទី៣នេះ គេឃើញវត្តមាន តារាប្រុសស្រីល្បីឈ្មោះ ជាច្រើនដួង បានបង្ហាញវត្តមាន ជាមួយហូល ផាមួង អាវប៉ាក់ ដៃកាន់ចានស្រាក់ នាំគ្នាទៅវត្ត ដោយក្នុងនោះមាន តារាជាច្រើនដួងដូចជា ពិធីការិនីសម្តីផ្អែម យុគ ចិន្តា ,ភិន សុដាលីស ,ថន លក្ខណា ,ហ៊ឹម សុភី, អេឡិច ចិត្រា, សាយ សៀរ៉ា, អ៊ុន សុធា, អូន ឧស្សាហ៍ រួមជាមួយតារាប្រុសស្រី ជាច្រើនរូបទៀត ៕