CamNews

មិនគួរឲ្យជឿ 

លេចចេញករណីចោរលួចចូលផ្ទះ ទៅមើលវីដេអូសិច ជំនួសអោយ ការលួចឥវ៉ាន់

បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស   worldnewstoday  ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានអោយដឹងថា មានករណីចោរលួចចូលផ្ទះប្រភេទ
ថ្មីមួយផ្សេងទៀតបានកើតឡើង ពោលគឺ  អាចោរកំហូចទាំងនោះ វាលូចចូលផ្ទះ ដោយមិន
មានបំណងលួចរបស់របរមានតម្លៃអ្វីនោះទេ តែបែរជាបែកគំនិតលួចចូលផ្ទះដើម្បីលួចមើល
វីដេអូអាសអាភាសនៅក្នុងកុំព្បូទ័ររបស់អ្នកទៅវិញ។

លើសពីនេះទៅទៀត ​ បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំតំបន់   បានបញ្ជាក់អោយដឹងថា
ពួកគាត់បានចាប់ឃាត់ខ្លួនបុរសម្នាក់  វ័យ ២១ ឆ្នាំ    ដែលលួចចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ
ស្លូតត្រង់ ទៅមើលវីដេអូអាសអាភាសនៅលើកុំព្យូទ័រខណៈពេលម្ចាស់ផ្ទះនៅប្រចាំការនៅ
ក្នុងផ្ទះនៅឡើយ។

គួររំឭកផងដែរថា  ករណីស្រដៀងនេះដដែលៗ បានកើតឡើងជារឿយៗនៅសហរដ្ឋអាមេ
រិក មុនឈានដល់ការចាប់ឃាត់ខ្លួន ជនបង្កហេតុរូបនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ​worldnewstoday 


Tags: international news strange entertainment