CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួន មនុស្ស ២នាក់ សង្ស័យពាក់ ព័ន្ធធ្វើទារុណកម្ម លើកូនក្មេងលួចបេះផ្លែ ដូង

ភ្នំពេញ ៖ រូបថតចំនួន ៤សន្លឹកដែលគេ បង្ហោះតាមហ្វេសប៊ុក បង្ហាញពីការធ្វើ ទារុណកម្ម របស់បុរស ម្នាក់ ទៅលើកូនក្មេង ដែលស្ថិតនៅក្នុងវ័យអនីតិជនដោយចាប់ចងស្លាបសេក ហើយជ្រមុជក្បាលចូល ទៅក្នុង ទឹកពាងដោយចោទថា ក្មេងរូបនេះបានលួច បេះផ្លែដូងរបស់ខ្លួននោះ បានធ្វើឱ្យមាន ការថ្កោល ទោស និងបញ្ចេញកំហឹងជា សាធារណៈ ហើយទាមទារឱ្យសមត្ថកិច្ច ចាត់វិធានការ ទៅលើអ្នកធ្វើ ទារុណកម្មខាងលើនេះ ។

ឥឡូវជនសង្ស័យ ២នាក់ ទំនងជាត្រូវ បានសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយ ពាក់ព័ន្ធទៅនឹងការធ្វើ ទារុណកម្មទៅលើក្មេង អនីតិជនខាងលើ តែរហូតមកដល់ព្រឹកនេះ គេនៅមិនទាន់ដឹងថា សមត្ថកិច្ចនឹង ចាត់វិធានការយ៉ាងណានៅឡើយនោះទេ ។

សូមបញ្ជាក់ថា កាលពីម្សិលមិញបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅក្នុងអាក់ខោន ដែលមាន ឈ្មោះ ហេង វណ្ណី បាន បង្ហោះនូវរូបថតចំនួន ៤សន្លឹក ដោយបង្ហាញ ពីសកម្មភាពបុរសម្នាក់ បានធ្វើ ទារុណកម្ម ទៅលើក្មេងប្រុសមិនទាន់គ្រប់អាយុ ដោយ ចងស្លាបសេក ហើយចាប់ក្បាលជ្រមុជទៅ ក្នុង ទឹកពាង ។ ក្នុងនោះម្ចាស់អាក់ខោនបាន សរសេរជាអក្សរថា “ចាប់បានចោរលួចបេះ ដូងយាយផល្លា នៅចំការជើង” ។

ការបង្ហោះរូបថត ធ្វើទារុណកម្មទៅលើ ក្មេងប្រុសយ៉ាងព្រៃផ្សៃបែបនេះ នៅតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ត្រូវ បានគេមើលឃើញថា មានតែម្ចាស់អាក់ ខោនមួយប៉ុណ្ណោះ ដែលមានឈ្មោះ ្សាលៀរនង ំយេ បានធ្វើការខូមមិនគាំទ្រនូវ សកម្មភាព និងរូបភាពខាងលើនេះដោយ ម្ចាស់អាក់ ខោនរូបនេះ បានសរសេរថា “ចោរត្រូវតែធ្វើដូច្នេះ ទើបវារៀង បើម្នាក់ៗ គិតដូច្នេះ ចឹងមានចោរកាន់ តែច្រើន”។ក្រៅ ពីនេះ មានអ្នកចូលខូមមិន រាប់រយនាក់បាន ធ្វើការថ្កោលទោស ទៅលើសកម្មភាពនៃ ការធ្វើទារុណកម្មខាងលើ ដោយក្នុងនោះ អ្នកខូមមិនភាគច្រើនបានទាមទារ និង ស្នើសុំឱ្យសមត្ថកិច្ច ចាត់វិធានការទៅលើ បុរសដែលធ្វើទារុណកម្ម ទៅលើកូនក្មេង ដោយគ្រាន់តែគ្នាទៅលួចបេះដូង១-២ផ្លែ នោះ ឱ្យបានខ្លាំងក្លាទៅតាមច្បាប់ ។

ក្រោយពីមានអ្នកខូមមិន បញ្ចេញកំហឹង  និងទាមទារឱ្យសមត្ថកិច្ច ចាត់វិធានការតាម ផ្លូវច្បាប់ ចំពោះ សកម្មភាពរំលោភបំពាន ទៅលើកុមារខាងលើនេះ នៅព្រឹកថ្ងៃនេះ បើតាមប្រភពព័ត៌មាន បានបង្ហើបឱ្យ ដឹងថា បុរសចំនួន២ នាក់ ត្រូវបានសមត្ថកិច្ចធ្វើការ ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងការធ្វើទារុណកម្ម ទៅលើ ក្មេងអនីតិជនខាងលើហើយ។នេះបើ យោងតាម អ្នកលេងហ្វេសប៊ុកបង្ហោះរូប ភាពពីជនដែលត្រូវ សមត្ថកិច្ច ធ្វើការឃាត់ ខ្លួន ។ ក្នុងនោះអ្នកដែលត្រូវសមត្ថកិច្ចឃាត់ ខ្លួន ត្រូវបានគេអះអាងថា ម្នាក់មាន ឈ្មោះ ហេង ដាណេ អាយុ ៣៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ហេង វណ្ណី អាយុ ២៨ឆ្នាំ ទំនងជា ម្ចាស់អាក់ ខោនហ្វេសប៊ុក ដែលបានបង្ហោះ រូបធ្វើទារុណកម្មខាងលើ។ បុរសដែលសមត្ថ កិច្ចឃាត់ខ្លួនទាំង ២នាក់ នេះ ត្រូវបានគេអះ អាងថា ជាអ្នករកស៊ីមានជីវភាពធូរធា មាន ទីលំនៅក្នុងភូមិ ឃុំ កំពង់ពពិល ស្រុក ពារាំង ខេត្ដព្រៃវែង ។

អ្នកច្បាប់មួយរូប បានអះអាងថា យោង តាមរូបភាពនៃសកម្មភាព ធ្វើទារុណកម្ម ខាងលើនេះ អ្នកធ្វើ ទារុណកម្មត្រូវតែមាន ទោសទៅតាមច្បាប់ ទោះបីខ្លួនជាជនរង គ្រោះដោយសារត្រូវជនសង្ស័យ លួច ទ្រព្យ សម្បត្ដិរបស់ខ្លួនក៏ដោយ។ អ្នកច្បាប់ខាងលើ បានឱ្យដឹងថា បើក្មេងខាងលើទៅលួចទ្រព្យ សម្បត្ដិ (បេះផ្លែដូង)របស់ខ្លួន ក្រោយចាប់ បាន ម្ចាស់ត្រូវតែប្រគល់ខ្លួនទៅឱ្យសមត្ថកិច្ច  ដើម្បីកសាងសំណុំ រឿង ផ្ដន្ទាទោសទៅតាម ផ្លូវច្បាប់ ក្នុងបទចោរកម្មដែលមានស្ថាន ទម្ងន់ទោសព្រហ្មទណ្ឌមជ្ឈិម ។ ប៉ុន្ដែ ប្រសិនបើម្ចាស់ទ្រព្យ ក្រោយចាប់បានបែរជាធ្វើ ទារុណកម្ម ទៅលើជនសង្ស័យធ្ងន់ធ្ងរជាពិសេស ខណៈ ជនសង្ស័យស្ថិតនៅក្នុងវ័យជា អនីតិជនទៀតនោះ ម្ចាស់ទ្រព្យនឹងប្រឈម មុខទៅនឹងបទល្មើស ប្រើ អំពើហិង្សា និងធ្វើទារុណកម្មទៅលើមនុស្ស ក្នុងស្ថានទម្ងន់ ទោសបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ ហើយបើជនរងគ្រោះ ដែលរងនូវការធ្វើទារុណ កម្មជាអនីតិជនទៀតនោះ គឺអ្នកធ្វើទារុណកម្ម អាចនឹង ប្រឈមមុខទៅនឹងបទល្មើសឧក្រិដ្ឋ ៕

- អាន ៖ លិខិតសុំកិច្ច អន្តរាគមន៍ ទៅលោក ឧបនាយករដ្ឋមន្រ្តី ស ខេង របស់អង្គការរួមគ្នា ដើម្បីភាព រីកចំរើន

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh