ភ្នំពេញ៖ តារាសម្តែង និង ចម្រៀងវ័យក្មេងល្បីឈ្មោះ ឡើងកូដក្នុងទី ផ្សារសិល្បៈ កញ្ញា សារ៉ាយ ព្រះកាយច័ន្ទ បន្ទាប់ពីជោគជ័យ ក្នុងការ វាយបំបែកយក បានចំណែក ទីផ្សារសម្តែង-ចម្រៀ ងច្រើន គួរសមមកនោះ ត្រូវបានគេមើលឃើញថា បច្ចុប្បន្ននេះ នាងក៏កំពុងតែមានយឺអ៊ុនខ្ពស់ មិនធម្មតាឡើយ ទាំងអាជីពសិល្បៈ និងភាពហ៊ឺហារស៊ីវ័យ ក្នុងការរស់នៅប្រចាំថ្ងៃ ។ ស្របពេលថ្មីៗនេះ បានលេចឮព័ត៌មានថា ព្រះកាយច័ន្ទ កំពុងមានបុរសៗជាច្រើន តាមរាយអន្ទាក់ ទឹកប្រាក់ស្ទួចយកបេះដូង របស់នាងធ្វើជាម្ចាស់ចិត្ត។
ប្រភពពីអ្នកសិល្បៈ ជិតដិត និយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់គេហទំព័រ LookingTODAY កាលពីថ្មីៗនេះ កញ្ញា ព្រះកាយច័ន្ទ ត្រូវប៉ាន់ខ្លាំង ទាំងអាជីពសិល្បៈ និង រឿងវ៉ាវស្នេហា ក្រៅសិល្បៈ ព្រោះនៅក្នុងពេលតែមួយ ដំណាលគ្នានេះ គឺ មានបុរសរស់នៅក្រៅប្រទេសផ្សេងគ្នាពីរ នាក់បាន និងកំពុងតាមលួងលោមយកចិត្តយកថ្លើម ប្រជែងសុំស្នេហ៍ ពីតារាស្រីរូបនេះ យ៉ាងប្រកៀកប្រកិត បំផុត។
ផ្អែកតាមប្រភពខាងលើ បាននិយាយឱ្យដឹងទៀតថា បច្ចុប្បន្នអ្នកទាំងពីរ ដែលលង់ស្នេហ៍ ចាញ់សម្រស់ កញ្ញា សារ៉ាយ ព្រះកាយច័ន្ទ ម្នាក់ត្រូវបានគេដឹងថា ជាអាណិកជនខ្មែរ រស់នៅអាមេរិក ( ថៅកែហាង) ។ចំណែកឯម្នាក់ទៀត ក៏ជាអាណិកជន នៅក្រៅប្រទេសដូចគ្នា គឺកំពុងរស់នៅប្រទេសអូស្រ្តាលី មានវ័យជាង៣០ឆ្នាំ។
ប្រភពបាននិយាយថា អាណិកជនទាំងពីរនេះ បានស្រលាញ់តារាសម្តែង កញ្ញា ព្រះកាយច័ន្ទ មុនក្រោយគ្នា ប្រហែលជា៣ខែ តែប៉ុណ្ណោះ។ ខណៈគេដឹងថា អ្នករស់នៅអាមេរិក បានស្គា ល់ និងចាប់ផ្តើមទាក់ទង ព្រះបាយច័ន្ទ ជាង១ឆ្នាំមកហើយ ។ ជាមួយគ្នានេះ ប្រភពបានបន្ថែមថា រវាងការស្រឡាញ់ របស់បុរសទាំងពីរនាក់ ខាងលើនេះ គឺ សុទ្ធតែអះអាងថា ស្រលាញ់ កញ្ញា សារ៉ាយ ព្រះកាយច័ន្ទ ជាគូអនាគត និង ចូលដណ្តឹងរៀបការ តាមប្រពៃណី ព្រមទាំងសន្យា ជួយឧបត្ថម្ភ ផ្តល់នូវអ្វីគ្រប់យ៉ាងទៀតផង បើសិនតារាស្រីវ័យក្មេងរូបនេះ យល់ព្រមបើភ្លើងខៀវឆ្លើយថា អូខេ នោះ។
ទោះបីជាយ៉ាងនេះក្តី រហូតមកទល់ពេលនេះ នៅមិនទាន់មានប្រភពណាមួយ អាចបញ្ជាក់ច្បាស់ទេថា តើកញ្ញា សារ៉ាយ ព្រះកាយច័ន្ទ ឆ្លើយយល់ព្រម ឬ ជ្រើសយកបុរសណាម្នាក់ ក្នុងចំណោមពួកគេទាំងពីរ ធ្វើជាម្ចាស់ស្នេហ៍ នៅឡើយទេ។
គេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មិនទាន់អាចស្វែងរក ការបកស្រាយណាមួយជុំវិញព័ត៌មាន លេចឮខាងលើនេះ ពីសំណាក់តារាសម្តែង ព្រះកាយច័ន្ទ តាមទូរស័ព្ទបាន នៅឡើយទេ។ ដូច្នេះ LookingTODAY នឹងព្យាយាមទាក់ទង ដើម្បីសុំការបកស្រាយពី ព្រះកាយច័ន្ទ នៅពេលក្រោយ ដើម្បីឱ្យមហាជនដឹងកាន់ តែច្បាស់ពីការពិត៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល