ភ្នំពេញ៖ តារាសម្ដែង និង តារាបង្ហាញម៉ូដល្បីៗ ជាច្រើនដួង បានបង្ហាញវត្តមាន ក្នុងកម្មវិធីតាំងពិព័រណ៍ គ្រឿងអលង្ការ ដ៏មានតម្លៃ និង ត្បូងធម្មជាតិ ដែលរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម និង សមាគមត្បូងកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ នៅសាលតាំងពិព័រណ៍ កោះពេជ្រ។
ក្រុមតារាបង្ហាញម៉ូដល្បីៗទាំងអស់នោះ បានបញ្ចេញវត្តមាន អមដោយសម្រស់យ៉ាងស្រស់ត្រកាល មានពាក់គ្រឿងពេជ្រគ្រប់ឈុត ធ្វើឲ្យអ្នកចូលរួម ក្នុងកម្មវិធីសម្លឹងមិនដាក់ភ្នែក ។ តារាល្បីរបស់កម្ពុជាទាំងនោះរួមមាន អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង កែវ ពេជ្រពិសី កញ្ញា កែ ចាន់កេសី កញ្ញា ម៉ាក សែនសូនីតា កញ្ញា ទឹម រដ្ឋា កញ្ញា ឌួង ហ្សូរីម៉ានិងតារាល្បីៗជាច្រើនដួងទៀត។
តោះទស្សនារូបភាព តារាខ្មែរជាមួយគ្រឿងពេជ្រ បន្តិចមើលប្លែកភ្នែក កម្រិតណា?
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល