CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង ត្រួតពិនិត្យ រោងចក្រធំៗ ការពារការ លុកលុយ ពីភេរវកម្ម

សេអ៊ូល៖ យោងតាមទីភ្នាក់ងារ ព័ត៌មានយុនហាប់ បានចេញផ្សាយ នៅថ្ងៃច័ន្ទ ទី០៨ ខែមេសា
ឆ្នាំ ២០១៣ នេះថាមន្ត្រីប៉ូលិស របស់ប្រទេសកូរ៉េខាងត្បូង បានចេញប្រតិបត្តិ ការត្រួតពិនិត្យតាម
រោងចក្រធំៗ ទាំងឡាយនៅ ក្នុងប្រទេស ដើម្បីត្រៀមទប់ទល់ទៅនឹង ការវាយប្រហារដោយ ភេរវ
កម្មណាមួយ ពីសំណាក់ប្រទេស កូរ៉េខាងជើង ដែលអាច កើតមានឡើង នៅក្នុងឧបទ្វីបកូរ៉េនេះ។

អគ្គស្នងការនៃទីភ្នាក់ងារប៉ូលិសជាតិ (NPA) លោក លី ស៊ុងបាន បានបញ្ជាឲ្យមានការ ត្រួតពិនិត្យ
ចំពោះរោង ចក្រធំៗទាំងអស់ខាងលើនេះ ដើម្បីត្រៀមទប់ទល់ទៅនឹងស្ថាន ការណ៍នៅក្នុងតំបន់
រវាងប្រទេសកូរ៉េទាំងពីរ ដែលកំពុងតែកើនឡើងឥតឈប់ឈរ ជាពិសេសចាប់ពីថ្ងៃទី១០ ខែមេសា
ខាងមុខនេះតទៅ ដែលកូរ៉េខាងជើងបានប្រកាស ថាអាចនឹងមានសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងផង
ដែរ។

គួរបញ្ជាក់ថា សង្គ្រាមនៅតំបន់ឧបទ្វីបកូរ៉េ អាចផ្ទុះឡើងគ្រប់ពេលវេលា ដោយសារតែ ពេលនេះ
យន្តហោះ ចម្បាំង, កាំភ្លើងធំ, នាវាចម្បាំង, ខែលការពារមីស៊ីល ព្រមទាំង សព្វាវុធទំនើបៗ ផ្សេងៗ
ទៀតត្រូវ បានភាគី ពាក់ព័ន្ធក្នុងសង្គ្រាមដូចជាអាមេរិក, កូរ៉េ ខាងត្បូង និង កូរ៉េខាងជើង បានត្រៀម
រួចរាល់អស់ហើយ។

ដោយឡែកប្រទេសចិន ក៏ មានសេចក្តីរាយការណ៍មកថា បានត្រៀមសព្វាវុធតាមព្រំដែនរបស់ខ្លួន
ជាមួយកូរ៉េ ខាងជើង ផងដែរដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ