CamNews

តារា 

កែវ ស្រីនាង បើកឆាកដំបូង គ្រងតំណែងតួឯក ស្រីចរិកប្រុស

ភ្នំពេញ៖ តារាសម្តែងជើងចាស់ អ្នកនាង កែវ ស្រីនាង បន្ទាប់ពីបាត់វត្តមានពីការងារសិល្បៈ អស់ប្រមាណជិតកន្លះឆ្នាំមកនេះ នាងទើប តែសម្រេច ចិត្តបង្ហាញវត្តមានជាថ្មី ស្វាគមន៍ឆ្នាំថ្មី ហើយទន្ទឹមជាមួយគ្នានោះដែល តារាស្រីរូបនេះក៏ក្តាប់បាន តំណែងតួឯកស្រីក្នុងរឿង “ក្រមុំសៅកែ” របស់ ផលិត កម្មមហាហង្ស ដោយអ្នកដឹកនាំរឿងតម្រូវ ឲ្យនាងដើរជាតួស្រី ដែលមានចរិកប្រុស ហើយការសម្តែងតួបែបនេះ វាគឺជាលើកទី ១សម្រាប់ តារារូបនេះ ។

សម្រាប់តារាសម្តែងស្រី អ្នកនាង កែវ ស្រីនាង នាពេលកន្លងមកធ្លាប់ សម្តែងតែរឿងដែលកំសត់ៗ ស្រក់ទឹកភ្នែក ហើយរឿងភាគច្រើនដែល នាង សម្តែងគឺ ទទួលបាន ជោគជ័យ គេស្គាល់នាងច្រើន ប៉ុន្តែមួយរយៈ ពេលក្រោយនេះ នាងបែរជាស្រវ៉ាបាន តំណែងតួឯកថ្មី ដែលចរិកតួ សម្តែងនោះ គឺនាងត្រូវបាន អ្នកដឹកនាំរឿងតម្រូវ ឲ្យ សម្តែងជាតួស្រី ដែលមានចរិកប្រុស ។

តារាស្រីមានឈ្មោះល្បី អ្នកនាង កែវ ស្រីនាង បានថ្លែងអះអាងថា ថ្វីត្បិតតែនាងធ្លាប់ សម្តែងជាតួអង្គ ស្លូតបូត សម្រក់ទឹកភ្នែក តែចំពោះរឿងនេះ ដែលនាងបានសម្តែង ជាតួអង្គបែបកំប្លុកកំប្លែង គឺសង្ឃឹមថា នឹងទទួលបានភាព ជោគជ័យ ហើយនាងនឹងប្រឹងឲ្យ អស់ពី សមត្ថភាព សម្រាប់រឿង បើកឆាកដំបូង ក្នុងដើមឆ្នាំ២០១៥ នេះ ។

តួឯកស្រីក្នុងរឿង “ក្រមុំសៅកែ” រូបនេះបានប្រាប់ឲ្យ ដឹងបន្ថែមទៀតថា បើទោះជាការសម្តែងនេះ វាជាការសម្តែងលើកដំបូង របស់នាងក៏ដោយ តែនាងរំពឹងថារឿងនេះ អាចទទួលបានជោគជ័យ ព្រោះរឿងនេះជាចំណីចក្ខុថ្មី ប្លែកសម្រាប់ ទស្សនិកជន ហើយម្យ៉ាងទៀត ការសម្តែង តួស្រីចរិក ប្រុសនេះវាក៏អា ដូចចរិកខាង ក្រៅរបស់ នាងខ្លះៗដែល ដូច្នេះការសម្តែង បែបនោះ គឺវាមិនពិបាក ឡើយសម្រាប់នាង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh