មានបុរសពីនាក់ ជាពួកមិត្តភក្តិជិតសិទ្ធិ កាលនៅរៀនមហាវិទ្យាល័យជាមួយគ្នា មួយឈ្មោះ
សារិន មួយឈ្មោះ ចាន់ណា ។
សារិនកាលពេលដែលនៅរៀន គេមានសង្សាស្រីម្នាក់..ក្រោយមកសារិន និងសុធី បានជួប
គ្នានៅកន្លែងផឹកស៊ីមួយ។
ចាន់ណា៖ សារិន គ្នាឮដំណឹងថា មិត្តស្រីរបស់ឯង រត់ចោលឯងមែនទេ?
សារិន៖ មែន! មកពីមិត្តប្រុសថ្មីនាងនោះ គេគឺជាកូនអ្នកមាន មានប្រាក់ មានរថយន្ត!
ចាន់ណា៖ បើអញ្ចឹងមែន គ្នានឹងអោយប្រាក់ទៅឯង មួយចំនួន ដើម្បីទាក់យកនាងនោះ
មកវិញ អោយដូចសុភាសិតបានពោលថា "សេះដាច់យកសេះតាម"!
សារិន៖ យី ! អម្បាញ់មិញឯងនិយាយអញ្ចឹងបានសេចក្តីថា សត្វលារបស់ឯងនោះ លឿន
ជាងលុយសេះរបស់គ្នា ឬយ៉ាងម៉េច?
ចាន់ណា៖ ទេ ! គ្នាពុំយកសត្វលាទៅតាមទេ តែលាគ្នានេះ គឺសុំលារហូតហើយ ពីព្រោះអី
គ្នាទើបតែនឹងទទួលដំណឹងថា មិត្តប្រុសក្រោយរបស់នាងនោះ គឺកំពុងតែដេកឈឺសម្រាក
ព្យាបាលនៅមន្ទីរពេទ្យ ដោយសាររោគអេដស៏។
សារិន៖ អូ !!
ចាន់ណា៖ សូមអបអរសារទឯង ដែលបានឆ្លងមេរោគអេដស៍ពីនាង បានសម្រេច!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke