បាងកក៖ ចលនាក្រុមអ្នកស្នេហាជាតិថៃ បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការ ប្តឹងរដ្ឋមន្រ្តី
ការបរទេស ជុំវិញការផ្សព្វផ្សាយ ឯកសារក្លែងក្លាយ រឿងប្រាសាទព្រះវិហារ។
យោងតាមគេហទំព័រ INN របស់ថៃផ្សាយ នៅថ្ងៃ ចន្ទ ទី ១៤ ខែ មករា នេះបានឲ្យដឹងថា បណ្តាញ
ចលនាអ្នកស្នេហាជាតិថៃ ព្រមទាំង មេធាវី ធ្វើដំណើរទៅតុលាការព្រហ្មទណ្ឌ ដើម្បីដាក់ពាក្យ
បណ្តឹងលោក ស៊ូរ៉ាពង្ស តូវិចាក់ឆៃគុល រដ្ឋមន្រ្តីក្រសួងការបទេសថៃ ដោយចោទប្រកាន់ថា បាន
ផ្សព្វ ផ្សាយឯកសារក្លែងក្លាយ ជុំវិញបញ្ហាប្រាសាទព្រះវិហារ និង ការចរចាព្រំដែនថៃ-កម្ពុជា ធ្វើឲ្យ
បុគ្គលទូទៅយល់ថា ប្រទេសថៃ បាត់បង់ទឹកដី។
តំណាងក្រុមអ្នកស្នេហាជាតិថៃ ម្នាក់បានថ្លែងថា ពូកគេនឹងធ្វើយុទ្ធនាការ នាំយកបញ្ជីឈ្មោះប្រជា
ពលរដ្ឋ ប្រមាណ ១លាននាក់ ដើម្បីដាក់ទៅ កាន់តុលាការកំពូល និង ស្ថាប័នកងទ័ពឲ្យគោរពតួនាទី
ការពារបូរណភាពទឹកដី មិនឲ្យបាត់បង់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល