CamNews

តារា 

ឱក សុគន្ធកញ្ញា កាន់​តែ​ឡើង​កូដ ក្នុង​ឆ្នាំ​២០១៣

កំពូលតារាចម្រៀងស្រី ដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស ឱក សុគន្ធកញ្ញា កាន់តែមានឈ្មោះ
បោះសំឡេងខ្លាំងឡើងៗ ជាពិសេសដើមឆ្នាំ ២០១៣ នេះតែម្តង។ មិនត្រឹមតែធ្វើជាតារាចម្រៀង
នោះទេ នាងក៏ជាអ្នកតំណាងឲ្យ ផលិតផលជាច្រើនថែមទៀតផង។

ឱក សុគន្ធកញ្ញា ពេលនេះកំពុងតែមមាញឹកយ៉ាងខ្លាំង ជាមួយនិងការផ្សព្វផ្សាយបទចម្រៀង ក៏ដូច
ជាខ្សែភាពយន្តខ្លីដែលនាង បានសម្តែងដែលមានចំណងជើងថា “កញ្ញគ្រាប់កាហ្វេ” មិនតែប៉ុណ្ណោះ
នាងស្ទើរតែគ្មាន ពេលវេលាសម្រាកទាល់តែសោះដោយ នាងបានទទួលតំណែងជាអ្នកតំណាងឲ្យ
ផលិតផលរបស់ក្រុមហ៊ុន ជាច្រើនដូចជា Samsung, Sunsilk, Cham Cham, Coco-cola, Smart និង
ផលិតផល C&C។

ថ្មីៗនេះ កញ្ញា ក៏បានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី “រដូវរីករាយ” របស់ស្ថានីយទូរទស្សន៍ រស្មី
ហង្សមាស ទៀតផង។ ភាពល្បីល្បាញរបស់នាង ពុំមានតារារូបណាមួយ អាចផ្តួលរលំបាននោះទេ
ជាពិសេសក្បាច់រាំដ៏អស្ចារ្យរបស់នាងតែម្តង សូម្បីតែកញ្ញា ទេព បូប្រឹក្ស ដែលជាជើងបំបែកក្បាច់រាំ
ក៏មិនអាចផ្តួលនាងបានដែរ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: oak sokun kanha entertainment khmer star