គ្រោះថ្នាក់ ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រភពសារព័ត៌មាន Asiaone បានអោយ
ដឹងថា ស្រ្តីវ័យចំណាស់ម្នាក់ រួមជាមួយកូនប្រុសតូចវ័យ៤ ឆ្នាំម្នាក់ បានដើរធ្លាក់ចូលទៅ
ក្នុងគន្លងផ្លូវរថ របស់រថភ្លើង ដែលវាគឺជារឿងគ្រោះថ្នាក់បំផុត។
គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុមួយនេះ បានកើតឡើងនៅឯស្ថានីយ៍រថភ្លើងក្រោមដី នារដ្ឋ
Boston ដោយស្រ្តីជាម្តាយវ័យ ៣៧ ឆ្នាំមានឈ្មោះថា Meera Thakrar រួមទាំងបានពរកូនប្រុសវ័យ
៤ ឆ្នាំម្នាក់នៅនឹងដៃ បានដើរធ្លាក់ចូលទៅក្នុងគន្លងផ្លូវដែក របស់រថភ្លើង ខណៈដែលនាងមិនបាន
ចាប់អារម្មណ៍។
ភ្លាមៗនោះ ក៏មានការអន្តរាគមពីសំណាក់អ្នកដែលនៅជុំវិញទីនោះ ដោយបានលោតចុះទៅជួយ
ស្រ្តីរូបនោះ រួមជាមួយកូនប្រុសតូចផងដែរ មុនពេលដែលរថភ្លើងជិតមកដល់ ។ គូររំឮកផងដែរ
ថា ក្រោយពីមានការជួយសង្រ្គោះ ក៏មានការលាន់មាត់ដែរថា វាគឺគ្រោះថ្នាក់បំផុត ដែលបានយក
ជីវិត ទៅលលេងនឹងទ្វារមច្ចុរាជ នេះសំណាងហើយដែលរថភ្លើងមិនទាន់បានមកដល់ ចុះបើរថភ្លើង
បានមកដល់វិញ តើនឹងមានសោកនាដកម្មអ្វីបានកើតឡើង។
ដូច្នេះ នេះជាការដាស់តឿន ដល់បណ្តាប្រិយមិត្តអ្នកអានទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់
ទោះជានៅទីណាក៏ដោយ ដោយត្រូវចងចាំថា "សុវត្ថិភាពជាចំបង" ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Asiaone