CamNews

ប្លែកៗ 

"ថ្ងៃគ្មានខោវែង" ត្រូវបានប្រជាជននៅ New York គាំទ្រច្រើន

ថ្ងៃទី ៨ មករា ឆ្នាំ ២០១២ គឺជាលើកទី ១១ សម្រាប់ថ្ងៃនៃចលនា"មិនស្លៀកខោពេលជិះរថ
ភ្លើង" ដែលត្រូវបានធ្វើឡើងនៅក្រុង New York អាមេរិក ដោយមានការចូលរួមពីមនុស្ស
រាប់ពាន់នាក់ មិនថាធាតុអាកាសត្រជាក់បែបណានោះទេ។



មនុស្សរាប់រយនាក់បានចូលរួមគាំទ្រថ្ងៃ "មិនស្លៀកខោ" នៅទីលានចំណតរថភ្លើងក្បែរ
ទីលាន Union, New York

ក្រុម Improv Everywhere ដែលបានបង្កើត និងរំឮកខួបនៃចលនានេះក្នុងអំឡុងពេល ១១
ឆ្នាំមក បានធ្វើអោយមានមនុស្សរាប់ពាន់នាក់នៅក្រុង New York គាំទ្រចំពោះចលនា "ថ្ងៃ
គ្មានខោ" មួយនេះ។

អ្នកគាំទ្រចលនា "ថ្ងៃមិនមានខោ" ទាំងឡាយ បានស្រាតខោក្រៅ ឬខោវែងរបស់ពួកគេ
ចោល​ និងធ្វើដំណើរដោយមិនមានការខ្មាស់អៀនអ្វីទាំងអស់ ព្រោះពួកគេយល់ថា នេះជា
សិទ្ធិ និងសេរីភាពរបស់ពួកគេ។

អ្នកដែលចង់ចូលរួមក្នុងក្រុមគាំទ្រចលនានេះ ពួកគេគ្រាន់តែស្រាតខោក្រៅ ឬខោវែងចេញ
នៅថ្ងៃទី ៩ ខែមករា(នៅកម្ពុជា) ជារៀងរាល់ឆ្នាំគឺជាការស្រេច។

ខាងក្រោមនេះ ជារូបភាពនៃចលនា "ថ្ងៃមិនស្លៀកខោ" លើកទី ១១ ដែលបានប្រារព្ធឡើង
កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១២(ម៉ោងនៅអាមេរិក) នៅក្រុង New York ៖


មិនត្រឹមតែបុរស និងនារីនៅអាមេរិកនោះទេ យុវជននៅតៃវ៉ាន់ក៏ចូលរួម
គាំទ្រចលនានេះដែរ




ដោយ ៖ សូរីយ៉ា
ប្រភព ៖ Infonet

Tags: strangeno pants day