CamNews

ព័ត៌មានជាតិ 

សាកសពបុរសម្នាក់ហើមស្អុយ អណ្តែតនៅក្រោមស្ពានជ្រោយចង្វា

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរលើស្ពាន ជ្រោយចង្វារ ប្រទះឃើញអណ្តែតក្នុង ទឹកទន្លេខាងក្រោមស្ពាន ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤នេះ ។

ក្រោយកើតហេតុ គេឃើញអាជ្ញាធរមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យសព ដោយសាកសពមានសភាពហើមស្អុយទៅហើយ ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh