CamNews

តារា 

អេនឌី រងការរិះគន់ថា យក​ភាព​សិច​ស៊ី​របស់​តារា​ស្រីៗ​ ធ្វើ​ជា​ឈ្នាន់

ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀង ដែលទស្សនិកជនភាគច្រើន បានស្គាល់លោកតាមរយៈ ការថតរូបបែបសិច ស៊ី និងឈុតក្តៅសាច់ ជាមួយតារាស្រីខ្មែរជាច្រើនដួង លោក អេនឌី ថ្មីៗនេះ បានទទួលរងការរិះគន់ យ៉ាងចាស់ដៃ ទាក់ទងទៅនឹង ការថតរូបសិចស៊ី រវាងលោក និងតារាស្រីស្អាតល្បីឈ្មោះទាំងនោះ ក្នុងសង្វៀនសិល្បៈ ដោយបានចោទប្រកាន់លោកថា បានយកតារាស្រីទាំងអស់នោះ ធ្វើជាឈ្នាន់រកស៊ី លើការលក់សំលៀកបំពាក់ ក្នុងហាងរបស់ខ្លួន ។ មិនតែប៉ុណ្ណោះ ការថតរូបភាពបែបនេះ ក៏ធ្វើឲ្យមានអ្នកសម្បូរដុល្លារខ្លះ មានការចាប់អារម្មណ៍ ទៅលើតារាស្រីទាំងអស់នោះ ចង់យកមកធ្វើជាគូកំណាន់ចិត្ត ដោយសារតែបានឃើញរូបថតនោះ ហាក់មានកាយវិការស្រើបស្រាលខ្លាំងពេក ។

ជាទូទៅសម្រាប់វត្តមាន តារាស្រីល្បីឈ្មោះជាច្រើន ដែលបានចាប់ដៃគូថតរូប ជាមួយ លោក អេនឌី គេរមែងតែងតែបានឃើញ កាយវិការឱបរឹត កៀកកើយ និងកាយវិកា បែបស្រើបស្រាលជាច្រើនទៀត ដោយការថតរូបនេះ ជាចេតនាមួយ ដែលលោកចង់បង្អួតទស្សនិកជន ជាសាធារណៈថា លោកគឺជាបុរស ដែលមានសំណាង អាចបានប៉ះប្រាណនារីស្អាត ជាច្រើននាក់ ក្រោមហេតុផលថា ថតបង្ហាញម៉ូដសម្លៀកបំពាក់ ឲ្យហាងរបស់លោក ។

បើតាមប្រភពក្រៅផ្លូវការមួយ បានបង្ហោះនៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ដែលអ្នកនាង ចន ច័ន្ទលក្ខិណា បាន Share បន្តហើយ ក៏លុបវិញនោះ ឲ្យដឹងថា ចំពោះមូលហេតុ ដែល លោក អេនឌី និយមចូលចិត្តថតរូបបែប សិចស៊ីស្លៀកពាក់ ខើចលើខើចក្រោម បង្ហាញកាយវិការស្រើបស្រាល ខុសពីទម្រង់បង្ហាញម៉ូដសំលៀកបំពាក់នោះ គឺមូលហេតុដោយសារតែ លោកមានចេតនាចង់យករូបទាំងនោះ ទៅបង្អួតភ្នែកបុរសអ្នកមានទ្រព្យ នៅប្រទេសថៃ និងហុងកុង ឲ្យបានឃើញពីសម្រស់តារាស្រីស្រុកខ្មែរ ដោយលោកដើរតួជា អ្នកទាក់ទងឲ្យ ។

តាមរយៈការលើកឡើង ខាងលើនេះ គេហទំព័រ LookingTODAY បានទាក់ទងទៅ លោក អេនឌី ដើម្បីឲ្យលោកបកស្រាយការចោទប្រកាន់ខាងលើនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥នេះដែរ ប៉ុន្តែលេខទូរស័ព្ទ របស់លោកត្រូវ បាននារីម្នាក់លើកជំនួស ហើយនិយាយថា «ពេលនេះបងឌីគាត់អត់នៅ ស្រុកខ្មែរទេ គាត់ចេញទៅសម្តែង នៅប្រទេសបារាំងហើយ ដោយគ្រោងត្រឡប់មកវិញ នៅថ្ងៃទី២២-២៣ ខែមេសា ខាងមុខនេះ ។ ចំពោះរឿងផ្សេង ខ្ញុំមិនអាចនិយាយបានទេ រង់ចាំគាត់ត្រឡប់មកវិញសិនចុះ ” ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh