ភ្នំពេញៈ តារាចម្រៀង ច្រមុះស្រួច សម្បូរសាច់ដើមទ្រូង កញ្ញា សាសា បានធ្វើឲ្យផ្អើល អស់អ្នក
ជិតខាង និងអាជ្ញាធរព្រោងព្រាត ពេញទឹកពេញដី ដោយសារតែស្រីស្រស់ រូបនេះបាន បាត់ឆ្កែ
ជាទីស្រលាញ់ ធ្វើឲ្យនាងខូចចិត្ត រហូតត្រូវដើរ រកគ្រប់ជ្រកល្ហក។
សាសា បានធ្វើឲ្យផ្អើលអស់ អ្នកជិតខាង រហូតធ្វើឲ្យនាងចំណាយលុយ ក្នុងជួលគេឲ្យជួយតាម
រក “អាឡុក” ដែលជាឆ្កែបណ្តូលចិត្តរបស់នាង ក្រោយពីនាង បានងូតទឹក ឲ្យឆ្កែរួចនាង ក៏ដើរ
ចូលក្នុងផ្ទះមួយភ្លេត ក្រោយមកនាងចេញមុខវិញ ស្រាប់តែបាត់កូនឆ្កែជាទីស្រលាញ់តែម្ដង។
ក្រោយពីបាត់ឆ្កែរួច ធ្វើឲ្យតារាស្រីរូបនេះ មានការឈឺចាប់សម្រក់ទឹកភ្នែក ខលទូរស័ព្ទទៅប្រឹក្សា
ជាមួយវីជេ ក្នុងស្ថានីយវិទ្យុផង ទៅប្តឹងប៉ូលីសផង ហាក់ដូចជាមានរឿងធំដុំខ្លាំងណាស់ ។ មិនតែ
ប៉ុណ្ណោះ កញ្ញា សាសា ថែមទាំងយកលុយជួលគេ ឲ្យជួយដើររក និងបើកឡានតាមរកឆ្កែ គ្រប់
កន្លែង។
តែទីបំផុតក្នុង ព្រឹត្តិការណ៍នោះ គ្រាន់តែសកម្មភាពសម្ដែង ក្នុងបទចម្រៀងមួយ មានចំណងជើង
ថា “បាត់ឆ្កែ” ។ ប៉ុន្តែនាងបានពើបប្រទះ ឃើញឆ្កែនៅផ្ទះ តារាចម្រៀង រួមដំបូល គឺ លោក មង្គល
ទីណា ហើយនាងក៏មានការយល់ច្រឡំថា លោក ទីណា ជាចោរលួចឆ្កែនាង ។ រឿងនេះធ្វើឲ្យ
ពួកគេទាំងពីរនាក់ មានបញ្ហាប៉ះពាក្យសំដី ឈ្លោះប្រកែកជាមួយគ្នាថែមទៀតផង។
ដូច្នេះដើម្បីចង់ដឹងថាអត្ថន័យ និងការសម្ដែង ក្នុងបទចម្រៀង “បាត់ឆ្កែ” របស់តារាចម្រៀងល្បី
ឈ្មោះ ប្រចាំផលិតកម្មថោន កញ្ញា សាសា មានការទាក់ទាញ អារម្មណ៍យ៉ាងណានោះ សូម
ទស្សនាទាំងអស់គ្នា ៖
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល