CamNews

តារា 

Cannavaro ត្រូវសង្ស័យពាក់ព័ន្ធទៅនឹងក្រុម mafia

នៅពេលដែល Fabio Cannavaro កំពុងធ្វើដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាប៉ុន្មានថ្ងៃ
កន្លងមក ដោយឡែកនៅឯមាតុភូមិ Napoli របស់គាត់ ស្ថាប័នប្រឆាំងនឹងក្រុម Mafia (DIA) បានប្រកាសជាផ្លូវការពីការ​សង្ស័យប្អូនរបស់​គាត់ឈ្មោះ Paolo Cannavaro ពីបទទាក់ទង់
នឹង mafia។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១ កន្លងមក មជ្ឈដ្ឋានក្នុងប្រទេសអ៊ីតាលីមានការជ្រួល
ច្របល់យ៉ាងខ្លាំង នៅពេលប៉ូលីស DIA បានកោះហៅ និងចាប់ខ្លួនមុខសញ្ញា១៨នាក់ដែល
មានទំនាក់ទំនងជាមួយនឹងគ្រួសារ Lo Russo - ក្រុម Camorra (mafia Napoli) ដែលល្បី
ឈ្មោះនៅភាគខាងត្បូងអ៊ីតាលី។

ក្នុងចំណោមមុខសញ្ញា ១៨នាក់និយាយខាងលើនោះ មាន Vittorio Pisani -ប្រមុខកងកម្លាំង
ប្រឆាំង Camorra Napoli។ ប៉ូលីសរូបនេះត្រូវចាប់ខ្លួនពីបទការពារដោយខុសច្បាប់ឲ្យ
សកម្មភាព របស់បក្សពួកគ្រួសារ Lo Russo, ចូលរួមសកម្មភាពលាង​លុយក្នុងប្រព័ន្ធ​ភោជ
នីយដ្ឋានរបស់ Mark Iorio (ជាអ្នកមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនិងមេបក្សរបស់
គ្រួសារ Lo Russo)។ ប៉ុន្តែ គួរឲ្យភ្ញាក់ផ្អើលជាងគេគឺ មុខសញ្ញា Fabio Cannavaro អតីត​
ប្រធាន​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ដែល​បាន​ដឹក​នាំ​ឲ្យ​ក្រុម​អ៊ីតាលី ឈ្នះ​ពាន​រង្វាន់បាល់​ទាត់
​ពិភពលោក​ក្នុង​ឆ្នាំ​ ២០០៦ គំរូដ៏ធំរបស់វិស័យបាល់ទាត់អ៊ីតាលី។

តាមការស្រាវជ្រាវរបស់ DIA, អតីតតារា Napoli, Juventus, Real Madrid និង ក្រុមជម្រើស
ជាតិអ៊ីតាលី បានវិនិយោគទុន ក្នុងប្រព័ន្ធភោជនីយដ្ឋនរបស់ Mark Iorio, ជាក់ស្តែងគឺ
ភោជនីយដ្ឋាន Regina Margherita ដ៏ល្បីនៅ Napoli។ សូម្បីតែ DIA ក៏មានឯកសានានា
អំពីរឿង Cannavaro ទទួលលុយពី Mark Iorio ក៏ដូចជារូបថត Cannavaro ចាប់ដៃស្និតស្នាល
ជាមួយនឹងមេដឹកនាំរបស់គ្រួសារ​ Lo Russo។

ក្នុងបទសម្ភាសជាមួយនឹងស្ថាប័នស៊ើបអង្កេតនៅ Napoli Cannavaro ក៏បានទទួលស្គាល់
ថាគាត់បានទិញ ភាគហ៊ុន ១០% ពីភោជនីយដ្ឋាន Regina Margherita ប៉ុន្តែគាត់ធ្វើជា "មិន
ដឹងមិនឃើញ មិនលឺ" អ្វីសោះអំពីសកម្មភាពរបស់បក្ស អំពីការលៀងលុយនេះ ប៉ុន្តែថ្មីៗ
នេះ ស្ថាប័នស៊ើបអង្កេតក៏បានរកឃើញឯកសាមួយចំនួនបង្ហាញថា Cannavaro មិនត្រឹមតែ
មានពាក់ពាល់នឹងភោជនីយដា្ឋន Regina Margherita ប៉ុណ្ណោះនោះទេ។ តាមព័ត៌មានកា
សែតអ៊ីតាលី ប៉ូលីស Napoli មានក្នុងដៃខ្សែរអាត់មួយ ដែលថតពីបទសន្ទនាតាមទូរស័ព្ទ
របស់ Salvatore Lo Russo - បងធំល្បីឈ្មោះរបស់គ្រួសារ Lo Russo មុនពេលត្រូវចាប់ខ្លួន
នៅឆ្នាំ២០០៧ ជាមួយនឹងកូនចៅ។ ក្នុងខ្សែអាត់នេះ មាននិយាយអំពីបងប្អូន Cannavaro។

កូនប្រុសរបស់បងធំ Salvatore Lo Russo �ណែនាំ� ប្អូនរបស់ Cannavaro នៅលើផ្លូវ pitste

កាលពីម្សិលមិញ ប៉ូលីស Napoli បានដាក់សញ្ញាសួរ សង្ស័យជាផ្លូវការចំពោះ Paolo
Cannavaro (ប្អូនរបស់ Fabio Cannavaro) ជាមួយតារា Napoli ពីររូបទៀតគឺ Giuseppe
Mascara និងអ្នកចាំទី Matteo Gianello។ គេត្រូវសង្ស័យថាបានចូលរួមការរៀបពិន្ទុក្នុង២រដូវ
កន្លងមក នោះគឺក្នុងការប្រកួត Napoli - Parma , Sampdoria - Napoli, Lecce - Napoli និង
Napoli - Milan។ ជាពិសេស ក្នុងការប្រកួត Napoli - Parma, Antonio Lo Russo ដែលជា
កូនប្រុសរបស់ Salvatore Lo Russo បានឈរនៅជិតទីលានបាល់ទាត់ដើម្បី"ណែនាំ"
ប្អូន Cannavaro និង Mascara៕

ប្រភព៖ Zing
ដោយ៖ មិនា