ក្រោយពីបញ្ចប់ទស្សនកិច្ច ៣ថ្ងៃនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម អតីតកីឡាបាល់ទាត់
កម្រិតពិភពលោកបានមកទស្សនកិច្ចនៅកម្ពុជា ក្នុងឋានៈជាភ្ញៀវពិសេសរបស់ក្លឹបភ្នំពេញ
ក្រោន ក្នុងផែនការទស្សនកិច្ចបណ្តាប្រទេសនៅទ្វីបអាស៊ីរបស់ខ្លួន។
កីឡាករ Fabio Cannavaro វ័យ៣៨ឆ្នាំ អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលីដែលបានដឹកនាំ
ឲ្យក្រុមអ៊ីតាលី ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ២០០៦។ ក្រុមអ្នកគាំទ្រក្នុងស្រុក
បានដាក់រហស្សនាមថា �Muro di Berlino� (កំផែងប៊ែរឡាំង)។
ក្នុងឱកាសស្នាក់នៅកម្ពុជានេះលោកនិងក្រុមការងាររបស់លោកយកចិត្តទុកដាក់ជួយគាំទ្រ
ដល់កុមារកំព្រា នៅទីក្រុងភ្នំពេញ ព្រមទាំងចូលរួមបង្ហាញពីបទពិសោធន៍របស់លោកជាមួយ
ក្លឹបភ្នំពេញក្រោន និង ត្រៀមខ្លួនជួបជាមួយក្រុមជម្រើសជាតិអាយុក្រោម ២១ ឆ្នាំនៅពហុ
កីឡដ្ឋានជាតិអូឡាំពិក ។
ប្រភព៖ zing
ដោយ៖ មិនា