CamNews

តារា 

តារាបាល់ទាត់ អ៊ីតាលី Cannavaro នឹងមក ចូលរួម​ កម្មវិធី Tiger Street Football នៅកម្ពុជា

ភ្នំពេញៈ លោក Fabio Cannavaro អតីតប្រធាន ក្រុមជម្រើសជាតិ អ៊ីតាលី ដែលឈ្នះពាន
 World Cup  ២០០៦  នឹងមកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមីនា ឆ្នាំ
២០១៣ ក្នុ នាមជាតារាតំណាងកម្មវិធី Tiger Street Football 2013 ដែលនឹងជួយលើកស្ទួយ
វិស័យបាល់ទាត់ នៅប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Fabio Cannavaro ត្រូវបានចាត់ទុកជា ខ្សែការពារដ៏ឆ្នើមបំផុត នៅក្នុងសម័យកាល របស់
លោក ហើយត្រូវបាន អ្នកគាំទ្រអ៊ីតាលី បានដាក់រហស្សនាមថា “ កំផែងប៊ែរឡាំង “។ លោកបាន
ចំណាយពេលវេលា ភាគច្រើន ក្នុងអាជីពបាល់ទាត់ នៅប្រទេសអ៊ីតាលី និងធ្លាប់លេង ឱ្យក្លឹប
ល្បីៗ ជាច្រើន។

លោក  Cannavaro  ក៏ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ផងដែរ ជាមួយក្រុមជម្រើសជាតិ អ៊ីតា-
លី។ គាត់ជាសមាជិកម្នាក់ នៃក្រុមអ៊ីតាលី ដែលបានឈ្នះពានរង្វាន់ ជើងឯកអឺរ៉ុប ក្នុងក្របខណ្ឌ
អាយុក្រោម ២១ឆ្នាំ នាឆ្នាំ១៩៩៤ និង១៩៩៦។ បន្ទាប់ពីចូលលេង ឱ្យក្រុមជម្រើសជាតិ ជាលើក
ដំបូង នៅឆ្នាំ ១៩៩៧ គាត់ក៏បានក្លាយជា ប្រធានក្រុមជម្រើសជាតិ។ Cannavaro បានដឹកនាំ ក្រុម
អ៊ីតាលី ឱ្យទទួលបានជ័យជំនះ ក្នុងព្រឹត្ដិការណ៍បាល់ទាត់ World Cup 2006 ហើយនៅឆ្នាំ  ២០០៩
បានបំបែកឯកត្ដកម្មពីកីឡាករ Paolo Maldini ហើយបានជាប់ជាកីឡាករដែលលេងឱ្យក្រុមជម្រើស
ជាតិ យូរជាងគេបំផុត ក្នុងប្រវត្ដិសាស្ដ្រ បាល់ទាត់ ប្រទេសអ៊ីតាលី។ គាត់បានប្រកាស ចូលនិវត្ដន៍
ពីការប្រកួតបាល់ទាត់ លក្ខណៈអន្ដរជាតិ នៅថ្ងៃទី ២៥ មិថុនា ២០១០ បន្ទាប់ពីក្រុម អ៊ីតាលី បាន
បរាជ័យ ក្នុងការឡើងដល់វគ្គ ជម្រុះ World Cup 2010។ គាត់បានឈ្នះ ពានរង្វាន់ កីឡាករឆ្នើមប្រ
ចាំឆ្នាំរបស់ FIFA ក្នុងឆ្នាំ ២០០៦ ដែលធ្វើឱ្យគាត់ក្លាយជា ខ្សែការពារទីពីរ ដែលឈ្នះ ពានរង្វាន់
នេះ។

ដោយទទួលជោគជ័យ យ៉ាងត្រចះត្រចង់ និងបទពិសោធន៍ ជាច្រើន  លោក  Cannavaro ត្រូវបាន
ជ្រើសរើស ជាតារាតំណាង កម្មវិធី Tiger Street Football ។ លោកនឹងបំពេញតួនាទីជាផ្លូវការ របស់
គាត់ និងចូលរួម នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ Tiger Street Football ២០១៣  នៅក្នុង ប្រទេស ចំនួន
៧ ដូចជាកម្ពុជា អូស្ដ្រាលី ម៉ុងហ្គោលី សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និងប្រទេសចិន។

លោករៀបការជាមួយអ្នកនាង Daniela  ហើយមានកូនប្រុសពីរនាក់ និងកូនស្រីម្នាក់។ ដោយបាន
គាំទ្រនូវសកម្មភាព មនុស្សធម៌ ជាច្រើន លោកបានសហការជាមួយ អតីតសមាជិក ក្រុមរបស់
លោក ដែលមានឈ្មោះ Ciro Ferrara  ដើម្បីបង្កើតមូលនិធិ Foundation Cannavaro Ferrara
សម្រាប់ ផ្ដល់ការស្រាវជ្រាវ ជំងឺមហារីក និងសម្ភារៈបរិក្ខា នៅក្នុងទីក្រុង Naples ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក Ciro Ferrara នឹងធ្វើសន្និសីទ កាសែតជាផ្លូវការ
មួយនៅសណ្ឋាគារ ណាហ្គាវើល  ចូលរួមការប្រកួតមិត្ដភាព ដើម្បីបង្ហាញពី យុទ្ឋសាស្ដ្រ ការពារ
ជាមួយ ជំនាញដ៏អស្ចារ្យរបស់លោក ចុះហត្ថលេខា និងថតរូបជាមួយអ្នកគាំទ្រ ព្រមទាំង ចូលរួម
សកម្មភាពជាច្រើនក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៃកម្មវិធី Tiger Street Football នៅ ទីក្រុងភ្នំពេញ។

សូមកុំខកខានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ដ៏ល្បីរូបនេះ ព្រមទាំងទស្សនានូវ
ទស្សនីយភាព ដ៏អស្ចារ្យប្លែកៗ ដែលមិនធ្លាប់មាន។ កុំភ្លេចជួបផ្ទាល់ជាមួយ   Cannavaro ក្នុង
កម្មវិធី Tiger Street Football នៅសួន វត្ដបទុម រាជធានីភ្នំពេញ ថ្ងៃទី ១៥-១៦ មីនា ២០១៣។

ព័ត៌មានលំអិត សូមមើលគេហទំព័រៈ tigerstreetfootball.com ឬ facebook: Tiger Beer Cambodia
ឬទាក់ទងទូរស័ព្ទលេខ ០៧៧ ៧៧៧ ៩២៨ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: cannavaro tiger street football sport