បុរសម្នាក់បានចូលទៅក្នុងហាងលក់សត្វសេក មួយកន្លែង ពេលនោះគាត់បានសួរអ្នកលក់សត្វសេកនោះថា៖
អ្នកទិញ៖ អ្នកលក់! តើសត្វសេកនេះ វាចេះអ្វីខ្លះ?
អ្នកលក់៖ វាចេះនិយាយបីភាសាលោក, បើលោកទាញជើងស្តាំ វាចេះនិយាយភាសាអង់គ្លេស , បើលោកទាញជើងឆ្វេង វាចេះនិយាយភាសាបារាំង , បើទាញជើងទាំង២វាចេះនិយាយភាសាខ្មែរ
អ្នកទិញ៖ អញ្ផឹងខ្ញុំសូមសាកល្បងវាបន្តិច ពេលនោះបុរសជាអ្នកទិញក៏ចាប់ទាញជើងស្តាំវា ពេលនោះវានិយាយថា"Hello!", បន្ទាប់មកគាត់ចាប់ទាញជើងឆ្វេង របស់វាទៀត ពេលនោះវានិយាយថា"Bonjour!"ជាចុងក្រោយគាត់ចាប់ទាញជើងទាំង២របស់ វា ពេលនោះវានិយាយថា"ធ្លាក់អញអាច្រវ៉ាក់"
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke