មានគូរសង្សាមួយគូ បានស្រលាញ់គ្នាតាំងពី នៅសិក្សាម្ល៉េះ ហើយបានសន្យាថានឹងរួមរស់ជាមួយគ្នា ថែររក្សាគ្នាទៅវិញទៅមករហូតដល់ថ្ងៃមរណៈ ។ ជូនពេលមួយនោះ បុរសជាសង្សាបានឃើញ នារីដែលជាសង្សាខ្លួនបានបណ្តើរ ប្រុសផ្សេងយ៉ាងកៀកកើយ ឃើញបែបនោះគេក៏ធ្វើបញ្ឍីវិញ ដោយបណ្តើរត្រសងជាមួយនារីផ្សេងវិញដូចគ្នាដែរ ។
ថ្ងៃបន្ទាប់មក ពួកគេបានឈ្លោះគ្នាយ៉ាងខ្លាំង ដោយសុំចែកផ្លូវគ្នាដើររៀងៗខ្លួន ប៉ុន្តែមុននឹងគេចែក ខាងនារីបានបន្សល់នូវពាក្យមួយមាត់ដល់បុរសនោះថា"អាប្រុសទឹកកក"។ ដោយនឹកឆ្ងល់ក្នុងចិត្ត បុរសនោះក៏បានគិតទៅលើ អត្ថន័យពាក្យនោះ ស្រាប់តែនឹកឃើញថា ធម្មតាទឹកកក កាលណាទុកវាយូរៗទៅ វានឹងរលាយ តាមពិតនាងចង់ជេរអញថា"អារលាយ"ទេតើ ដូច្នេះ បុរសនោះក៏បានទុកពាក្យមួយមាត់ អោយនាងវិញដែរគឺ"មីផ្ទាំងស៊ីប"។ នាងនឹកគិតវិញម្តង លុះគិតយូរៗទៅក៏យល់ថា ផ្ទាំងស៊ីបគឺគេទុក សំរាប់ហាត់បាញ់កាំភ្លើង ។នាងក៏លាន់មាត់ថា"មីគេបាញ់"តើ...!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke