CamNews

សំណើច 

សំណើច រឿង៖ ស្តាយណាស់!

ក្នុងការប្រឡងនៅសាលាពេទ្យ​លោកសាស្ត្រាចារ្យសួរនិសិ្សតពេទ្យម្នាក់
-ប្រសិនបើអ្នកជំងឺត្រូវផឹកថ្នាំប្រភេទនេះតើប្អួនប្រាប់អោយគេផឹកម្តងៗបរិមាណប៉ុន្មាន?
- បាទ, 3ស្លាបព្រាបាយ!
ឆ្លើយរួច ឃើញលោកសាស្តា្រចារ្យនៅស្ងៀមអត់ថាម៉េចសោះ និស្សិតពេទ្យយើងចាប់ផ្តើមបុកពោះ និយាយស្នើតិចៗ


- ជម្រាបលោកគ្រូ ខ្ញុំចង់ឆ្លើយឡើងវិញ។
លោកសាស្តា្រចារ្យដកដង្ហើមវែង
- ស្តាយណាស់ប្អួន, អ្នកជំងឺផឹកថ្នាំច្រើនពេក ស្លាប់បាត់ទៅហើយ!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke