ប្លែកៗ ៖ តើលោកអ្នកជាអ្នកដែលគេងមិនគ្រប់គ្រាន់ ឬក៏ជាអ្នកដែលចូលចិត្តគេងនៅកន្លែងធ្វើ
ការ ក៏ដូចជា នៅសាលារៀនមែនទេ? បើសិនជាដូច្នេះមែន “Ostrich pillow” គឺជាមិត្តដ៏ល្អសម្រាប់
អស់លោកអ្នកជាក់ជាមិនខាន។
ពិតណាស់ “Ostrich pillow” គឺជាប្រភេទខ្នើយពិសេសម៉្យាង ដែលត្រូវបានផលិតឡើងដោយអ្នក
ច្នៃម៉ូដ Ali Ganjavian សំរាប់អ្នកដែលងងុយគេង , គេងមិនគ្រប់គ្រាន់ ឬក៏ចូលចិត្តគេងនៅតាម
កន្លែងធ្វើការ ក៏ដូចជាសាលារៀនជាដើម។
លើសពីនេះទៅទៀត បើនិយាយពីតម្លៃរបស់វាវិញ គឺមានតម្លៃចាប់ពី ៨០ ដុល្លារ ខណៈពេល
ដែលការចេញលក់ជាលើកដំបូង ក្នុងចំណោម ៥០០ ខ្នើយ លក់ដាច់គ្នានសល់នោះទេ ។ គួរ
បញ្ជាក់ផងដែរថា “Ostrich pillow” ត្រូវបានផលិតឡើងជាពិសេស សំរាប់អ្នកដែលគេងមិនគ្រប់
គ្រាន់តែម្តង ស្របពេលដែលលោកអ្នកអាចរីករាយជាមួយនឹងការលង់លក់ក្នុងសុបិន្ត ដោយមិន
ខ្វល់ពីការរំខានពីខាងក្រៅ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happens