CamNews

តារា 

រស់ សាវ៉ាត់បាទី ភ័យបុកពោះពេលគ្រង តំណែងតួអាបលើកដំបូង

ភ្នំពេញៈ  កញ្ញា រស់ សាវ៉ាត់បាទី ដែលកន្លងមកធ្លាប់តែ គ្រងបានតំណែងជាតួរង កាចឆ្នាស់
ឆ្នើម ឈ្នា នីស គេ តែពេលនេះ តារាស្រីរូបនេះ ត្រូវបានអ្នកដឹកនាំ រឿងបានផ្លាស់ប្តូរនាងពីតួ
បែបនោះមកជាតួអាប ជំនួសរហូតធ្វើឲ្យនាង ព្រលយពាក្យថា ភ័យបុកពោះនៅពេល  បាន
គ្រងតំណែង បែបនេះជាលើកដំបូង។

តារាសម្តែងស្រី  ដែលមាន ឈ្មោះបោះសំឡេង  តាមរយៈរឿង“អាបពាក់សុវត្ថិភាព” កញ្ញា
រស់ សាវ៉ាត់ បាទី បានប្រាប់ Looking TODAY ឲ្យដឹងថា ក្នុងមួយរយៈពេល ចុងក្រោយនេះ
នាងមានការមមាញឹក ច្រើនគួរសម ជាមួយការធ្វើជាពិធីការិនី នៅតាមកម្មវិធីជប់លៀង ខាង
ក្រៅ និងការថតរឿងច្រើន ហើយថ្មីៗនេះ នាងទើបតែចេញ ថតរឿងថ្មី ប្រភេទរឿងខ្មោចអាប
តែនាងសុំ មិនបង្ហើបពីចំណងជើង រឿងទេព្រោះចង់លាក់សិន។

ពិធីការិនីស្រីសម្បុរខ្មៅ ស្រអែមស្រស់ រាងតូចច្រឡឹងរូបនេះ បានប្រាប់ឲ្យដឹងថា“នៅក្នុងរឿង
ថ្មីនេះ ខាងអ្នកដឹកនាំរឿងតម្រូវ ឲ្យខ្ញុំសម្តែងជាតួអាបហើយនេះ គឺជាលើកដំបូងដែលខ្ញុំ សម្តែង
បែបនេះមានអារម្មណ៍ថា ភ័យបុកពោះខុសប្លែក ពីការសម្តែងរឿងមុនៗ ខ្ញុំមិនធ្លាប់សម្តែង ជាតួ
ខ្មោចឬអាបអីទេ តែពេលនេះខ្ញុំបាន តំណែងតួអាប គឺមានការលំបាកខ្លះៗក្នុងការសម្តែង” ។

កញ្ញា សាវ៉ាត់បាទី បានប្រាប់ឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នរឿងនេះនាងថតបាន ប្រមាណជា
៣០ទៅ ៤០% ហើយ។ ទោះជានាងដើរជាតួអាប ក៏ពិតមែនតែ អាបដែលនាងសម្តែង គឺស្លូត
មិនដែលធ្វើបាបអ្នកណាម្នាក់ ទេតែលទ្ធផលចុងក្រោយ អាបម្នាក់នេះ គឺត្រូវគេធ្វើបាបខ្លាំង
ណាស់ ហើយនៅពេល រឿងនេះថតចប់នៅ ក្នុងពេលឆាប់ៗនេះដោយ មានគម្រោងដាក់បញ្ចាំង
នៅរោងកុនថែមទៀតផង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ruos savathbaty entertainment khmer star