ចិន៖ តាមការអោយដឹងពីគេហទំព័រ Chinadaily កាលពីថ្ងៃទី ២៥ តុលាម្សិលមិញនេះថា
រឿងរ៉ាវរបស់អ្នកគ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់ ដែលបានដាក់ទណ្ឌកម្មខ្លំាងៗលើសិស្ស
តូចៗ ត្រូវបានលេចធ្លាយ និងត្រូវបានឪពុកម្ដាយសិស្សជេរប្រទេចយ៉ាងខ្លំាង។
ប្រភពដដែលបានអោយដឹងថា អ្នកគ្រូបង្រៀនថ្នាក់បឋមសិក្សានោះ គឺមានឈ្មោះ Yan
Yanhong វ័យ ២០ឆ្នាំ បង្រៀននៅសាលា Taiyuan ខេត្ដ Zhejiang ប្រទេសចិន។ តាម
ការអោយដឹងពីឪពុកម្ដាយសិស្ស ពោលគឺបន្ទាប់ពីបែករឿងរ៉ាវនេះថា គឺនៅពេលដែល
សិស្សតូចៗទាំងនោះមិនអាចគិតលេខបាន មកយឺត ឬ មាត់តិចតួចក្នុងថ្នាក់ អ្នកគ្រូនោះ
ដាក់ពិន័យដូចជា មួលស្លឹកត្រចៀក(រហូតខ្លូនផុតដី) ដេកដាក់ខ្នងលើកៅអី យកប័ងរុំមាត់
និងយកចានដែកគ្របក្បាលសិស្សជាដើម។ នេះរូបភាពដែលអ្នកគ្រូ Yanhong ដាក់ទណ្ឌ
កម្មលើកុមារ។
អ្នកគ្រូ Yan Yanhogn
ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្ដរបស់សាលាទៅលើអ្នកគ្រូនោះ យ៉ាងណានោះ
គេមិនទាន់ដឹងនៅឡើយទេ ស្របពេលដែលរូបភាពដ៏សាហាវរបស់អ្នកគ្រូ hong មកលើ
សិស្សចំនួន ៧០២ សន្លឹកទៀត ត្រូវបានគេរកឃើញ៕
ដោយ៖ រក្សា
ប្រភព៖ chinadaily