CamNews

ព័ត៌មានអន្តរជាតិ 

ស៊ូថេប នឹងបាតុកម្ម បិទក្រុងបាងកក រយៈពេលមួយខែ បើរដ្ឋាភិបាលចាំផ្ទះ មិនចុះចេញពីតំណែង

បាងកក៖ លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំចលនា ប្រជាជនដើម្បី ប្រជាធិបតេយ្យ ដែលអះអាង ថា មាន ព្រះមហាក្សត្រជាប្រមុខ បានថ្លែងប្រាប់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP ថា លោកនឹងដឹកនាំ ក្រុម បាតុកម្មបិទ ក្រុងបាងកក រយៈពេលមួយខែ បើសិនរដ្ឋាភិបាល និងគណៈរដ្ឋមន្រ្តី ចាំផ្ទះដែល នាំដឹកនាំ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ មិនព្រមចុះចេញពីតំណែង។

លោក ស៊ូថេប បានបញ្ជាក់ថា ការទាមទារឲ្យរដ្ឋាភិបាល ចុះចេញពីតំណែងលើកនេះ ក្នុងគោល បំណងកំណែ ទម្រង់ប្រទេស ទ្រង់ទ្រាយធំ មុននឹងមានការរៀបចំ ការបោះឆ្នោតជាសកល ។ របប ថាក់ស៊ីនតែមួយគត់ ជាដើម ចមនៃ អំពើពុករលួយ ដូច្នេះ មហាប្រជាជនត្រូវតែ កំចាត់របបនេះ ចេញពីដែនដីប្រទេសថៃ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ