ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកៗបរទេស បានចេញផ្សាយអោយដឹង
ថា មានបុរសវ័យ ១៨ ឆ្នាំម្នាក់បានភ្លាត់ស្នៀតបាញ់ប្រដាប់ភេទខ្លួនឯងដោយអចេតនា ស្របពេល
ដែលសំអាតកាំភ្លើងខ្លីរបស់ខ្លួន។
Michael Smerglio វ័យ ១៨ ឆ្នាំ (មុនពេលជួបនូវភាពចៃដន្យ)
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះ ក៏ត្រូវបានបញ្ជាក់អត្តសញ្ញាណផងដែរ
ពោលគឺគេមានឈ្មោះ Michael Smerglio វ័យ ១៨ ឆ្នាំរស់នៅរដ្ឋ Florida សហរដ្ឋអាមេរិក ហើយ
នឹងត្រូវបានរកអោយឃើញថា គេបានបាញ់ប្រភេទរបស់ខ្លួន ខណៈពេលដែលគេរាកៃដោយអចេ
តនា ស្របពេលដែលកំពុងតែសំអាតកាំភ្លើងខ្លីនោះ។
ក្រោយពីបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលពីរទៅបីសប្តាហ៍ ក្រុមមន្រ្តីប៉ូលីស
ក៏បានស៊ើបសួរមូលហេតុពិតដែលបានបណ្តាលអោយកើតមានរឿងបែបនេះ តែបុរសវ័យ១៨ ឆ្នាំ
រូបនេះ បែរជាកុហកថាមានអ្នកផ្សេងបានបាញ់គាត់ទៅវិញលុះក្រោយមកទើបគាត់ហ៊ានសារភាព
ថា តាមពិតទៅវាគឺជារឿងចៃដន្យដែលបុរសនោះ បាញ់ប្រដាប់ភេទខ្លួនឯងដោយអចេតនា៕