ព័ត៌មានកីឡា៖ ស្ថិតក្រោមការយកចិត្ដទុកដាក់ និង មនោសញ្ចេតនាដ៏មុះមុតក្រៃលែង រវាងថ្នាក់ដឹកនាំនិងកូនក្រុម លោក Louis van Gaal បានសម្រេចចិត្ដល្មើសច្បាប់ប្រចាំក្លឹប ដើម្បីផ្ដល់ឲ្យការឈប់សម្រាកពីការហ្វឹកហាត់របស់កីឡាករ ចំនួនមួយថ្ងៃ គឺថ្ងៃទី ២៥ ។
ថ្នាក់ដឹកនាំដ៏ឈ្លាសវៃរបស់ Man United បានប្រកាសប្រាប់កីឡាករក្នុងក្លឹបទាំងអស់ ឲ្យឈប់សម្រាកពីការហ្វឹកហាត់ចំនួន ១ថ្ងៃ គឺថ្ងៃបុណ្យណូអែល ដើម្បីមានឱកាសរីរាយជួបជុំគ្រួសារប្រពន្ធកូន រឺ មិត្ដភក្ដិជាដើម។សម្ដែងពីការចាប់អារម្មណ៍ដួច្នោះ លោក Louis van Gaal បានមានប្រសាសន៍ថា នេះជាលើកទី ១ ហើយក្នុងប្រវត្ដិសាស្រ្ដក្លឹបត្រូវឈប់សម្រាកពីការងារ នៅថ្ងៃនេះ ពីព្រោះគាត់យល់ថា ថ្ងៃនោះ កីឡាករទាំងអស់គួរតែមានពេលវេលាដ៏សប្បាយរីករាយជាគ្រួសារ មិត្ដភក្ដិ រឺដំណើរកម្សាន្ដផ្សេងៗ ។ ក្ដីសប្បាយគឺជាគោលបំណងសំខាន់បំផុតដែលមនុស្សរាល់គ្នាតែងតែប្រាថ្នាចង់បាន ហើយម្យ៉ាងទៀតក្រោយពីថ្ងៃផុតទៅ កីឡាករទាំងអស់អាចមានអារម្មណ៍ស្រស់ថ្លា និង ទំនុកចិត្ដយ៉ាងកក់ក្ដៅនៅថ្ងៃប្រកួតជាមួយ Newcastle ។
តាមច្បាប់ប្រចាំក្លឹប កីឡាករទាំងអស់មិនមានឱកាសបានឈប់សម្រាកនៅថ្ងៃបុណ្យនេះទេ ដោយពួកគេត្រូវមកចូលហ្វឹកហាតដូចថ្ងៃធម្មតា ជាមួយលោក Sir Alex Ferguson និង David Moyes ។ ប៉ុន្ដែពេលនេះ ស្ថិតក្រោមការដឹកនាំថ្មីរបស់ លោក Louis van Gaal កីឡាករទាំងអស់ត្រូវបានអនុញាត ឲ្យឈប់សម្រាកចំនួន ១ថ្ងៃ ដែលខុសពីច្បាប់ប្រពៃណីយ៍របស់ក្រុមកន្លងមក។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror