CamNews

កីឡាអន្តរជាតិ 

កាំភ្លើងធំ Arsenal ឆ្មក់បាញ់ Besiktas ១ គ្រាប់ធ្វើឲ្យរងបួស​មិន​អាច​វាយ​ប្រហា​​វិញ​បាន

ព័ត៌មានកីឡា៖ អតីតកីឡាករ ឆ្នើមរបស់ Barcelona ដែលប្ដូចូលក្នុង ក្រុម Arsenal ក្នុងតម្លៃខ្លួនទៅដល់ ៣៥ លានផោន នៅពេលនេះ បានបង្កើតស្នាដៃភា្លមៗឲ្យក្រុមថ្មី ដោយស៊ុតបាល់បញ្ចូលទី ១ គ្រាប់ ក្នុងរដូវកាល​ជំនួបប្រកួត លើកទី ១៧​ នៅឯពហុកីឡរដ្ឋាន Emirates ។

ភ្លើងសង្គា្រមដែលឆាបឆេះដ៏សន្ធោសន្ធៅ រវាងក្រុម កំភ្លើងធំ Arsenal នឹង Besiktas នៅទីលាន Emirates បាន​​ធ្វើឲ្យមានមានការជ្រួលជ្រើមជាខ្លាំងដល់អ្នកចូលរួមទស្សនា​។ ប៉ុន្ដែជាលទ្ធិផលនៃការប្រយុទ្ធនេះ ក្រុម​​​ Besiktas មិនអាចស៊ូរងនិងការបាញ់ប្រហារនេះបាន ក៏ត្រូវ Arsenal បាញ់ចំ​ ១ គ្រាប់នៅនាទីទី ៤៥ ដោយ​អ្នកប្រយុទ្ធ Alexis Sanchez ធ្វើឲ្យ​ក្រុមមិនអាចយកឈ្នះសត្រូវបាន ក្នុងលទ្ធិផលគ្រាប់ ១-០ ។

ស្របពេលលទ្ធិផលក្រុមកំពុងទទួលជោគជ័យ លោក Arsene Wenger ពិតជា​មានសេចក្ដីសោមនស្ស​យ៉ាង​ខ្លាំងនឹង កីឡាកររបស់គាត់មួយនេះ ដោយអួតសរសើរថា​ Alexis Sanchez ពិតជាធានាឲ្យគាត់បាន ហើយ​សាកសម និង ការចំណាយក្នុ្ងងរដូវក្ដៅ សម្រាប់លទ្ធិផលចុងក្រោយមួយនេះ។ 








ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 

 


Tags: Sport News arsenal besiktas