CamNews

តារា 

Daniel Radcliffe ទទួលស្គាល់ថាខ្លួនមិនពូកែ ក្នុងរឿង"ចែចង់ស្រី" នោះទេ

Daniel Radcliffe ដែលជាតារាភាពយន្តដ៏ល្បីរបស់ Hollywood ក្នុងរឿង" Harry Potter" គឺជា
មហាសេដ្ឋីវ័យក្មេងម្នាក់របស់ប្រទេសអង់គ្លេស ដែលកាលពីពេលថ្មីៗនេះលោកបានធ្វើការ
ចែករំលែកជាមួយអ្នកគាំទ្ររបស់លោកនៅលើទំព័រទស្សនាវដ្តី Parade ទាក់ទងនឹងរឿង
ស្នេហាផ្ទាល់ខ្លួន ដោយលោកទទួលស្គាល់ថាលោកមិនមានបទពិសោធន៍ច្រើននៅក្នុងរឿង
ចែចង់ស្រីដូចតារាផ្សេងៗនោះទេ។

ជាសំណាងល្អសំរាប់ Daniel Radcliffe គឺនៅពេលដែលស្នេហាបានមកដល់ ប៉ុន្តែបែរជាមិន
មានការទាមទារអ្វីខ្ពស់ពីរូបលោកនោះ។ ស្រ្តីដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយ
លោកបច្ចុប្បន្នគឺឈ្មោះ Rosie Coker ដែលជាអ្នកជំនួយការផលិតភាពយន្តម្នាក់ដែលលោក
បានជួបនៅពេលសំដែងក្នុងភាគបញ្ចប់ចុងក្រោយនៃរឿង "Harry Potter " ហើយអ្នកទាំងពីរ
បានមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាង ២ឆ្នាំមកហើយដែរ។
នៅលើទំព័រទស្សនាវដ្តី Parade ដែលបានចេញផ្សាយលេខថ្មីរបស់ខ្លួនកាលពីពេលថ្មីៗនេះ
លោក Daniel Radcliffe បានអោយដឹងថា ៖" ខ្ញុំស្អប់ការណាត់ជួបណាស់ ពីព្រោះខ្ញុំមិនពូកែ
ចំពោះរឿងនោះស្រាប់។ ជាមួយ Rosie ខ្ញុំក៏មិនដឹងថាតើត្រូវធ្វើបែបណាអោយសាកសម
នោះដែរ តួយ៉ាងមិនដឹងថាការណាត់ជួបបែបណាទើបសាកសមសំរាប់ការថើបគ្នានោះទេ។
មានម្តងនោះខ្ញុំធ្លាប់មានបំណងថើប Rosie ប៉ុន្តែនៅនាទីចុងក្រោយ ខ្ញុំហាក់មានអារម្មណ៍
ភ័យអរខ្លាំងណាស់ ខ្ញុំបែរជាថើបទៅលើករបស់នាងទៅវិញ។ ហើយវាជាសំណាងល្អសំរាប់
ខ្ញុំដែល Rosie ក៏យល់ឃើញថាកន្លែងនោះពិតជាគួរអោយចាប់អារម្មណ៍បំផុតណាស់ដែរ"។
លោក Daniel Radcliffe ក៏បានទទួលស្គាល់ដែរថាបុគ្គលខ្លួនលោកមិនមែនជាមនុស្សម្នាក់
ដែលងាយស្រលាញ់នោះឡើយ។

លោក Daniel Radcliffe បន្ថែម "មានពេលខ្លះខ្ញុំគឺជាមនុស្សម្នាក់ដែលគួរអោយស្រលាញ់
ណាស់ និងក៏មានពេលខ្លះខ្ញុំគឺជាមនុស្សម្នាក់ដែលគួរអោយស្អប់បំផុតផងដែរ តួយ៉ាងដូច
ជាពេលខ្លះខ្ញុំនិយាយច្រើន រឺមានអារម្មណ៍នឿយហត់នឹងកិច្ចការជាច្រើននៅជុំវិញខ្លួន។
ប៉ុន្តែ Rosie តែងតែស្តាប់តាមខ្ញុំ យល់ស្របតាមខ្ញុំទាំងអស់។ Rosie ស្រលាញ់ទាំងចំណុច
ល្អនិងទាំងចំណុចអាក្រក់របស់ខ្ញុំ ជាពិសេសរាល់ទង្វើទាំងឡាយរបស់ខ្លួនខ្ញុំផ្ទាល់ដែលខ្ញុំ
ក៏មានអារម្មណ៍ថាស្អប់បំផុតដែរនោះ"។

Daniel Radcliffe និងមិត្តស្រី

ចំពោះតារាភាពយន្តល្បីឈ្មោះរូបនេះ Rosie គឺជាមនុស្សម្នាក់យ៉ាងសំខាន់បំផុត គឺជាអ្នក
ដែលបាននាំមកនូវក្តីរីករាយ ស្នាមញញឹម និងឆាកជីវិតស្នេហាដ៏អស្ចារ្យសំរាប់ខ្លួនលោក។
លោកថាបន្ថែមថា "ពេល Rosie នៅទីនេះ រាល់ថ្ងៃអ្វីៗហាក់ដូចជាមានភាពអស្ចារ្យខ្លាំង
ណាស់" ៕

ប្រភព៖ Zing
ដោយ៖ រដ្ឋា

Tags: starhollywoodentertainmentsuper starsmovie stardaniel radcliffeharry potterrosie coker