ប្លែកៗ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Sky ដែលទើបតែបានចេញផ្សាយ
កាលពីថ្ងៃអាទិត្យ ទី២៨ ខែតុលា កន្លងផុតទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា ពលរដ្ឋសឹង្ហបុរី
ភាគច្រើន បាននាំគ្នាតុបតែងធ្វើជាខ្មោចដ៏គួរអោយខ្លាច រួចដើរនៅតាមដងវិថីនានាក្នុងប្រទេស
មួយនេះ នាឧកាសបុណ្យ "Halloween" ។
លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែមផងដែរថា នៅក្នុងឧកាសដើរដ
ង្ហែរ ដើម្បីជាការអបអរសាទរនៃការមកដល់បុណ្យ Halloween នោះ គេឃើញមានប្រជាជនសឹង្ហ
បុរីច្រើនជាង ១០០ នាក់ ក៏បានតុបតែងខ្លួនធ្វើជាខ្មោច Zombie ផងដែរ។
គួររំឭកផងដែរថា តាមការបកស្រាយ នៃពួកបញ្ញាវ័ន្ដ នៃលោកខាងលិច បានបង្ហាញថា បុណ្យ
Halloween គឺបុណ្យកំសាន្ដមួយ បន្ទាប់ពីរការប្រមូលផលរួចរាល់ហើយរបស់ប្រជាជនអឺរ៉ុប។ តែ
ក៏មានការបកស្រាយដែរថា បុណ្យនេះ គឺជាការរំលឹកឧទ្ទិសដល់ព្រលឹងខ្មោចស្លាប់ នៃពួកអ្នក
មិនចូលកាន់សាសនាគ្រឹស្ដ។
ក្រោយៗមក បុណ្យនេះត្រូវបានសាយភាយស្ទើរតែទូទាំងពិភលោក ដែលត្រូវបានគេកំណត់
យកថ្ងៃទី ៣១ តុលា ក្នុងការធ្វើបុណ្យនេះជារៀងរាល់ឆ្នាំ ខណៈពេលដែលមកទល់នឹងពេលនេះ
គេឃើញមានប្រទេសមួយចំនួនលើពិភពលោក បានប្រារព្ធឡើងជាបណ្តើរៗហើយ៕
ដោយ ៖ ពិសី
ប្រភព ៖ Sky