ជប៉ុន៖ ដោយសារទិវាជំងឺអេដស៍ ពិភពលោកប្រចាំឆ្នាំ ខិតជិតចូលមកដល់ នៅចុងឆ្នាំ២០១៤ ខាងមុខនេះ តារាភាពយន្ត ស្រីវ័យក្មេង របស់ជប៉ុន១២រូប នឹងបរិច្ចាគដើមទ្រូង របស់ពួកគេ សម្រាប់ព្រឹត្តិការណ៍ ផ្សាយផ្ទាល់តាមទូរទស្សន៍ ជួយដល់ជំនួយសប្បុរសធម៌ ដើម្បីបញ្ឈប់ ការឆ្លងមេរោគអេដស៍ ។
តារាភាពយន្តវ័យក្មេង ទាំងនោះ នឹងអនុញ្ញាត ឲ្យអ្នកគាំទ្រស្ទាប អង្អែលដើមទ្រូង របស់ពួកគេ ដើម្បីជាថ្នូរ នឹងជំនួយសប្បុរសធម៌ ដែលជាផ្នែកមួយនៃ ព្រឹត្តិការណ៍ផ្សាយផ្ទាល់ តាមទូរទស្សន៍ដែលមាន រយៈពេល២៤ម៉ោង ប្រចាំឆ្នាំលើកទី១២ ស្តីអំពី ភាពស្រើបស្រាល សង្គ្រោះពិភពលោក ។ ការផ្សាយផ្ទាល់ តាមទូរទស្សន៍ ត្រូវបានរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ " Sky Perfect TV adult channel "ដោយមានបាវចនាជាតិ ធ្វើវិភាគទានសង្គម ផងដែរ នៅពេលចូលរួម ។
អ្នកគ្រាំទ្រ ត្រូវបានគេផ្តល់ឱកាសឲ្យ មានប្រតិកម្មផ្ទាល់ជាមួយនឹង តារាសម្តែងស្រីដែល កំពុងដឹកនាំកម្មវិធី នៃព្រឹត្តិការណ៍ផ្សាយផ្ទាល់ តាមទូរទស្សន៍ ។ អ្នករៀបចំសង្ឃឹមថា អាចទាក់ទាញ ចំណាប់អារម្មណ៍ អ្នកគាំទ្រ ប្រហែលជា ២០០០នាក់ ចូលរួមបរិច្ចាគ ដល់សមាគមន៍ JPY ៕