ភ្នំពេញ៖ ទីបំផុតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយនៅសប្តាហ៍ក្រោយនេះ ។
មុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកាឃើញថា មានអ្នកយំ និងអ្នកសើច ។ អ្នកយំ ជាបេក្ខជន៤នាក់ ដែលធ្លាក់ចេញពីការប្រកួត ឯអ្នកសើច អ្នកបេក្ខជន៤នាក់ ផ្សេងទៀតដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយនេះ។
គួរបញ្ជាក់បេក្ខជន៤នាក់ ដែលធ្លាក់ក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រមាន អឿម រុន, ឈីវ ឡើន, លី សុខណេត និង វ៉ាន់ ផល្លី ខណៈបេក្ខជន ដែលឡើងវគ្គផ្តាច់ព្រ័ត្ររួមមាន ប៊ុត សីហា, ឃុន វត្ថា, ចំរើន សុភ័ក្ដ្រ និង សយ រតនៈ ។
ខាងក្រោមនេះជាវីដេអូចម្រៀងនៃកម្មវិធី The Voice Cambodia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល