CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ យោធាទ័ពអាកាស មួយគ្រឿងចុះចត ទាំងអាសន្ន ខណៈមានបញ្ហាបច្ចេកទេស

ព័ត៌មានអន្តរជាតិ ៖ តាមការអះអាងពីព័ត៌មាន​ Jakarta Post របស់ឥណ្ឌូនេស៊ី បានឲ្យដឹងថាយន្ត​ហោះ យោធា ១គ្រឿង របស់កងទ័ពអាកាស​ឥណ្ឌូនេស៊ី បានបង្ខំចិត្តចុះចតជាបន្ទាន់ នៅលើវាល​ស្រែ នៅអំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃអង្គារទី១២ម្សិលមិញ នៅកណ្តាលទីក្រុង Java ប្រទេស​ ឥណ្ឌូនេស៊ី ដោយសារបញ្ហាបច្ចេកទេស ហើយ  អ្នកបើកបរម្នាក់ និងសហសេវិកម្នាក់ ដែលជិះនៅ លើនោះ បានគេចខ្លួនដោយសុវត្ថិភាព។ សូមជម្រាបថា យន្តហោះ AS-202 Bravo មកពីកងពល ទ័ព អាកាសលេខ101 បានហ្វឹកហាត់ហោះហើរ រយៈចម្ងាយខ្លី ហើយដោយសារ មានបញ្ហាបច្ចេក ទេស ក៏ធ្វើការចុះចតជាបន្ទាន់ នៅលើវាលស្រែតែម្តង៕   


                                                         បញ្ជាក់ ៖ រូបភាពឯកសារ

ប្រភព ៖ ដើមអម្ពិល និង ហ្សាហ្គាតាផូស


Tags: Int news World news Breking news Unt news plane crash Indonesia Jakatar