CamNews

កំសាន្ត 

តារាភាពយន្តស្រីកូរ៉េម្នាក់ មានចេតនាធ្វើឲ្យរបូតដៃអាវរ៉ូប លេចចេញសុដន់ នៅលើកម្រាលក្រហម (មានវីដេអូ)

តារាភាពយន្តស្រី Yeo Min Jung មិនត្រឹមតែ មិនត្រូវបានមានការយោគយល់ អាណិតអាសូរ
នោះទេ នាងថែមទាំងត្រូវបាន ទទួលនូវការរិះគន់យ៉ាងខ្លាំង ចំពោះទង្វើដោយចេតនា ធ្វើឲ្យ
របូតដៃអាវរ៉ូបរបស់នាង លេចចេញនូវសុដន់កណ្តាលវាល នៅលើកម្រាលព្រំក្រហម ចំពោះ
មុខមនុស្សម្នាជាច្រើននាក់ នៅក្នុងពិធីជប់លៀង នៃការបើកសម្ភោធខ្សែភាពយន្ត Puchon
Fantastic
(PiFan) កាលពីល្ងាចថ្ងៃទី ១៨ ខែកក្កដា ម្សិលមិញនេះ។

ពេលឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍របស់ Yeo Min Jung, មនុស្សជាច្រើនសុទ្ធតែយល់
ស្របគ្នាថា តារា AV Idol ម្នាក់នេះ បានមានចេតនាធ្វើឲ្យរបូតដៃអាវរ៉ូបរបស់នាង។

ក្នុងពេលរបូតដៃអាវរ៉ូប Min Jung មានសកម្មភាពគួរឲ្យសង្ស័យ គឺនាងបានយកដៃដាក់លើ
ស្មារ ហើយទាញខ្សែអាវឲ្យសំយេះ ក្បែរនឹងធ្លាក់ចុះ (នៅវិនាទីទី ១៤ នៃវីដេអូខាងក្រោម)។

នៅតែសើចយ៉ាងសប្បាយរីករាយ បើទោះបីជាសុដន់របស់នាង មិនមានអ្វីបិទបាំង សូម្បីតែបន្តិច

ជាមួយនឹងទង្វើបែបនេះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើននាក់ នៅកូរ៉េខាងត្បូង សុទ្ធតែ
ធ្វើការរិះគន់យ៉ាងចាស់ដៃដល់ នាង Yeo Min Jung ដែលកំពុងតែមានចេតនាស្វែងរកប្រជា
ប្រិយភាព ឲ្យគេចាប់អារម្មណ៍លើខ្លួនច្រើន ហើយពួកគេថែមទាំងមិនអាចអាធ្យាស្រ័យចំពោះ
ទង្វើរបស់តារាភាពយន្តម្នាក់នេះបានឡើយ៕

ដោយ៖ សិលា
ប្រភព៖ Zng


Tags: Actress South Korea slip dress exposure of festival entertainment